ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស្រេង ប្រណី ដែលជាអតីត ថៅកែឈ្មួញឈើគ្រញូងប្រចាំទិសឧត្តរ​និងកូកនចំនួន ២នាក់ទៀត បន្ទាប់ពីរកឃើញ..?
Thu,08 July 2021 (Time 09:22 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 155នាក់)


សៀមរាប៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេម៉ោង០៨ និង ៣០នាទី ដោយយោងតាមប្រភពបានអោយដឹងថាកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះធ្វើការពិនិត្យដេប៉ូឈើមួយកន្លែងនៅត្រង់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបក៏បានរកឃើញឈើល្មើសច្បាប់មួយចំនួន រីឯម្ចាស់ដេប៉ូម្នាក់និងគូកន២នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។

បើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប​ បានមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើឈ្មោះ តាំង សុខនី ត្រង់ចំណុចភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។ វត្ថុតាងមានដូចជា៖ ១-ឈើ ប្រភេទសុក្រម ចំនួន ១៧៤ដុំ, ស្មើ៧៧៤២ ម៉ែត្រគូប ។

លោកបានបញ្ជាក់ទៀតថា ចំពោះវត្ថុតាងខាងលើត្រូវបានដកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើនោះ។

ប្រភពខាងលើបានបន្តដឹងថា ដោយមានការសង្ស័យ និងមានការក្លែងបន្លំភូតកុហកផងដែរនោះ សមត្ថកិច្ចក៏បានសម្រេចសួរនាំមនុស្សចំនួន៣នាក់ក្នុងនោះម្នាក់ឈ្មោះ ស្រេង ប្រណី ដែលជាអតីត ថៅកែឈ្មួញឈើគ្រញូងប្រចាំទិសឧត្តរ​និងកូកនចំនួន២នាក់ទៀត។

គួររម្លឹកផងដែរថា នៅដើមឆ្នាំ២០២១នេះ​ ឈ្មួញឈើឈ្មោះ ស្រេង ប្រណី បានដើរធ្វើព្យុះធ្វើភ្លៀងរហូតមកបានក្លាយជាថៅកែដេប៉ូឈើ ហើយក្រោយមកក៏ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយដែរ។ រឿងឆបោកនោះ នៅពេលនេះគេចាំមើលថា តើលោក ស្រេង ប្រណី និងបក្សពួករបស់ខ្លួនអាចជាប់ម្តងទៀតទេដោយសារស្តុកឈើគ្មានច្បាប់ក្នុងដេប៉ូដែលដើរអួតអាងប្រាប់គេថាមានច្បាប់។

យ៉ាងណាម៉ិញមហាជនបានអបអសាទរទៅលើចំណាត់ការរបស់សមត្ថកិច្ចដែលមានវិធានការក្តៅៗដើម្បីទប់ស្កាត់នៃការកាប់បំផ្លាញព្រៃឈើបន្ថែមទៀតពីសំណាក់ក្រុមឈ្មួញដែលឆ្លៀតឱកាសពូកែអែបអបលូនក្រាបក្រោមតុដើម្បីបានកាប់ឈើក្នុងតំបន់អភិរក្សជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1336 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81672 នាក់
ខែនេះ :
327213 នាក់
3 ខែនេះ :
1051955 នាក់
សរុប :
4097092 នាក់