ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ផឹកស៊ីសុខៗ កើតទៅជាអំពើហិង្សាឈានដល់ជនសង្ស័យម្នាក់ទាញយកកូនកាំបិតមុតស្រួចចាក់ទៅលើបុរស២នាក់ ខណៈដែលបុរសម្នាក់បានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់រងរបួសធ្ងន់
Wed,07 July 2021 (Time 09:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 55នាក់)


សៀមរាប៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បានដឹកនាំកម្លាំងដោយផ្ទាល់ សហការណ៍ជាមួយលោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ហើយមានការសម្របសម្រួល ដោយឯកឧត្តម មាស ចន្ទ័ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប។

បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធករណីហិង្សាដោយមានស្ថានទម្ងន់ទោសបណ្តាលឲ្យ(ជនរងគ្រោះបានស្លាប់) កាលពីវេលាម៉ោង២២ និង ០៥នាទី ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

បញ្ជាក់ផងដែរថា: នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២ និង ០៥នាទី មូលហេតុធ្វើឲ្យកើតមានករណីហិង្សា ដោយមានស្ថានទម្ងន់ទោស(បណ្តាលឲ្យជនរងគ្រោះស្លាប់) ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបនេះ បង្ករឡើងដោយជន សង្ស័យមានឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បានផឹកស៊ីជាមួយជនរងគ្រោះ ០២នាក់ ០១មានឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ ០២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ អ្នកទាំង០២ រស់នៅភូមិកើតហេតុខាងលើ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែមានទំនាស់ពាក្យសម្តី និង គ្នា ឈានដល់ជនសង្ស័យឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៍សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះឈ្មោះ រិន លាប ១កាំបិត ចំនិងចង្កេះ ហើយបែមកចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិតទៀត។

ក្រោយពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យក៏បានដាក់មេប្រូច (រត់គេចខ្លួនបាត់) ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ លុះបានពាក់កណ្តាលផ្លូវស្រាប់តែ ជនរងគ្រោះឈ្មោះ រុន ដូង បានស្លាប់នៅសល់តែជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង បានធ្វើការ ស្រាវជ្រាវ និង ស៊ើបអង្កេត រហូតដល់ម៉ោង ១៦ និង០០នាទី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃបានតែម្តង ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ជិន វណ្ណា បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ ២នាក់នោះ ពិតប្រាកដមែន ។

បច្ចុប្បន្ប៖ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ហើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1433 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81769 នាក់
ខែនេះ :
327310 នាក់
3 ខែនេះ :
1052052 នាក់
សរុប :
4097189 នាក់