ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បុរសវ័យ៤៧ឆ្នាំម្នាក់​ត្រូវបានលង់ទឹកអណ្ដូងស្លាប់បន្ទាប់រូបគាត់បានផឹកស្រាស្រវឹងរួចក៏ទៅ....!!!
Wed,07 July 2021 (Time 07:04 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 82នាក់)


ពត៖ នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង៤០ មានករណីបុរសម្នាក់ ស្រវឹងស្រា ចុះទៅដកព្រលឹតក៏បានលង់ទឹកអណ្តូងស្លាប់ ហេតុការណ៍នេះកើតឡើងស្ថិតក្នុងភូមិអូស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

បើតាមឲ្យការដឹងពីលោកវរសេនីយ៍ទោ ហែម ភ័ក្រ្ត មេប៉ុស្តិ៍នគរបាល ដំណាក់កន្ទួតខាងជើង នៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២១ មានករណីអ្នកលង់ទឹកអណ្តូង(ស្លាប់ ១នាក់) មានឈ្មោះ ងឿង រុំ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីរបស់គាត់បានចេញពីផ្ទះ នៅវេលាម៉ោង ១និង៣០រសៀល ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ ប្រាប់គាត់ថា ខ្ញុំទៅដកព្រលិត មកស្ល ហើយគាត់ក៏ធ្វើដំណើរ មកដកព្រលិត នៅអណ្ដូងអាផល មិនឃើញវិលត្រឡប់ទៅផ្ទះវិញសោះ តើហើយគាត់ក៏ដើរមករកប្ដី មកដល់អណ្ដូងទឹក ឃើញតែអាវប្រយូរ នៅមេឃឈើ ហើយក៏ស្រែកសួរ អ្នកជិតខាងថា មានឃើញប្ដីរបស់ខ្ញុំទេ ពេលនោះអ្នកភូមិក៏ឆោឡោ សង្ស័យ ថាប្ដីរបស់គាត់លង់ទឹកហើយចហើយអ្នកភូមិ ត្រូវជាសាច់ញាតិ ចុះរាវក្នុងទឹកអណ្ដូង ក៏ប្រទះឃើញសាកសពតែម្ដង ។

ដោយឆ្លងតាមការ ចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសព របស់ជនរង គ្រោះខាងលើ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះ ពិតជាលង់ទឹកអណ្តូងស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1203 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81539 នាក់
ខែនេះ :
327080 នាក់
3 ខែនេះ :
1051822 នាក់
សរុប :
4096959 នាក់