ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បទល្មើសឈូសបំផ្លាញព្រៃកោងកាង នៅក្រុងកែប នៅតែកើតមានយ៉ាងអនាធិបតេយ្យ....
Tue,06 July 2021 (Time 04:14 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 57នាក់)


ខេត្តកែប៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់ អូក្រសា បានឲ្យដឹងថា ដីព្រៃព្រៃលិចទឹក ដែលស្ថិតក្រោមការគ្រប់ គ្រង របស់ ក្រសួងបរិស្ថាន និង ក្រសួង កសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ មានទីតាំងនៅភូមិ អូរក្រសា សង្កាត់ អូរក្រសា ក្រុងកែប ខេត្តកែប ត្រូវបានជនទុចរិត ឬឈ្មួញដី បានបញ្ជូនគ្រឿងចក្រ មកធ្វើការឈូសឆាយ ដើម្បីទន្ទ្រានរានដីព្រៃលិចទឹក ដែលមានដើម កោងកាងដុះដូចម្រាមដៃ ដើម្បីធ្វើកម្មសិទ្ធិឯកជន ដោយខុសច្បាប់។

ក្រុមប្រជាពលរដ្ឋ រស់នៅមូលដ្ឋានក្រុងកែប បានសំណូមពរដល់ លោក ស្រី ទិត្យ សុខា អភិបាល ក្រុងកែប និងឯកឧត្ត ម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប ឯកឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មេត្តា
ជួយ បញ្ជូនមន្ត្រីជំនាញ ចុះស៊ើបអង្កេត ទៅលើសកម្មភាព របស់ឈ្មួញ ឬជនឆ្លៀតឱកាស ដែលកំពុង ជួលគ្រឿងចក្រ ឲ្យមកឈូសបំផ្លាញ ដីព្រៃកោងកាង ឬព្រៃលិចទឹក ជាជម្រកត្រីបន្តពូជ នៅមូលដ្ឋានខាងលើនេះ។

ប្រភពដដែល​ ​បានឲ្យដឹងទៀតថា ចំពោះសកម្មភាពឈូសកាយដីព្រៃលិចទឹក ឬព្រៃកោងកាង​ មានជាកន្លែងទៀត ដូចជា នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ហើយមន្ត្រីជំនាញនិង អាជ្ញាធរ ហាក់បីដូចជា ប្រងើយកន្តើយ ពេលប្រជាពល រដ្ឋរាយការណ៍ ក៏ដូចជា សារព័ត៌មានបានចុះផ្សាយ ទើបអាជ្ញាធរ និង មន្ត្រីជំនាញនាំគ្នាចុះទៅមើល បើពុំដូច្នោះទេ មន្ត្រីជំនាញនិងអាជ្ញាធរ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ប្រហែ លជាបានទទួលលាភសក្ការៈពីក្រុមពួកជនសច្ចរិតទាំងនោះហើយ។

សាព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីមន្ត្រីជំនាញឬអាជ្ញាធរមូលដ្ឋានបាននោះទេ ដោយសារទូរស័ព្ទ របស់គាត់ ខលចូលហើយពុំមានអ្នកលើក ដោយសារអាជ្ញាធរ និង មន្ត្រីជំនាញ ជាប់រល់ប្រជុំ ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំបក ស្រាយជូនសារចារជន រាល់ម៉ោងធ្វើការ ប្រសិនបើមានការប្រតិកម្មអ្វីមួយកើតឡើង។

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1763 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
82099 នាក់
ខែនេះ :
327640 នាក់
3 ខែនេះ :
1052382 នាក់
សរុប :
4097519 នាក់