ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
នគរបាលស្រុកគិរីវង់ ចុះកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ លើផ្ទៃដីទំហំ១៤១២ ម៉ែត្រការ៉េ....
Mon,05 July 2021 (Time 12:53 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 60នាក់)


ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់បានបន្តចុះបង្ក្រាបដោយកាប់និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់នៅចំណុច ដុបថ្មកំសត់ និងជ្រោះឃ្លី ដែលស្ថិតក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង៧ និង ៣០នាទី ។

លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានអោយដឹងថាការបង្ក្រាបនេះគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ លោកអធិការបានបន្តទៀតថាលោកដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ ឡើងទៅលើភ្នំដើម្បីរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៦ទីតាំង អាងស្តុបទឹក០៤ ដែលមានផ្ទៃដីប្រមាណ១៤១២ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកជនខិលខូចដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1481 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81817 នាក់
ខែនេះ :
327358 នាក់
3 ខែនេះ :
1052100 នាក់
សរុប :
4097237 នាក់