ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ឯកឧត្តម ម៉េង សុភណ្ឌ អគ្គនាយកទូរទស្សន៍ MSJTV នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋ៣ភូមិ ក្នុងឃុំតាទៃលើ ស្រុកថ្មបាំង
Sun,04 July 2021 (Time 05:13 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 59នាក់)


កោះកុង ÷ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉េង សុភណ្ឌ អគ្គនាយកទូរទស្សន៍ MSJTV និងជាប្រធានសមាគម AEMSJ សហការជាមួយអាជ្ញាធរ នាំយកអំណោយមនុស្សធម៌ ដែលបានមកពីសម្បុរសជននានា ចែកជូនពលរដ្ឋជួបការខ្វះខាត និងចាស់ជរា ចំនួន៥០គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំតាទៃលើ ស្រុកថ្មបាំង ។

ឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ បានលើកឡើងថា ការចែកជូននូវអំណោយមនុស្សធម៌នាពេលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយដល់បងប្អូនពលរដ្ឋដែលជួបការខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់បងប្អូនអោយចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដោយអនុវត្ត៣កុំ៣ការពារនិង២ចូលរួម ។

ជាមួយគ្នានេះដែរ លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ក៏បានថ្លែងនូវការកោតសរសើរដល់ឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ ក៏ដូចជាក្រុមការងារសមាគមន៍AEMSJ ក្នុងខេត្តកោះកុង រួមទាំងសម្បុរសជននានា ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួនក្នុងការចូលរួមជាមួយអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការចែករំលែកដល់ជនក្រីក្រ និងចាស់ជរា នារដូវកាលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិនៃការរីករាលដាលនូវជំងឺកូវីដ-១៩ និងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងលើកទី២អោយបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថាអំណោយដែលបានចែកជូនខាងលើមានប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលមកពីភូមិចំនួន៣ គឺ ភូមិត្រពាំងខ្នារ ភូមិកណ្តាល និងភូមិស្ពានក្តារ ដែលក្នុង១គ្រួសារទទួលបានអង្គរមួយបាវទំងន់២០គីឡូក្រាម ត្រីខ១យួរ និងមី១កេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1300 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81636 នាក់
ខែនេះ :
327177 នាក់
3 ខែនេះ :
1051919 នាក់
សរុប :
4097056 នាក់