ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ...
Wed,21 July 2021 (Time 04:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 69នាក់)


សៀមរាប៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានមេឈ្មួញដឹងជញ្ជូនឈើខុសច្បាប់ ឈ្មោះ រ៉េត បានធ្វើសកម្មភាពដឹកឈើចេញពីតំបន់ ព្រៃអភិរក្ស ឆ្លងកាត ភូមិសង្កែរ និង ភូមិចុងស្ពាន យកទៅលក់ចែកចាយនៅតាមដេប៉ូ ក្នុងស្រុកសូនិគមបានដោយរលូន។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង០៩ និង ៣០នាទី អ្នកសារព័ត៌មានយើងតាមថតផ្តិតយករូបភាព តែឈ្មូញដឹកឈើខុសច្បាប់រូបនេះ បានប្រើអំពើហិង្សា មកលើអ្នកសារព័ត៌មាន និងគំរាម កំហែង ជេរប្រមាថ មកលើអ្នកសារព័ត៌មានព្រោះខ្លាចអ្នកសារព័ត៌មានថតយករូបទៅផ្សព្វផ្សាយព័ត៌មានពិត ធ្វើឲ្យប៉ះពាល់ដល់មុខជំនួញរកស៊ីដឹកឈើខុសច្បាប់របស់ពួកគេ ។

ហេតុការណ៍ដែលឈ្លោះប្រកែកជេរប្រមាថមកលើអ្នកសារព័ត៌មាននេះនៅចំណុចភូមិ កំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ភ្លាមៗនោះផងដែរក្រុមអ្នកសារព័ត៌មានទាំងអស់នោះ បានរាយការណ៍ជូនទៅជំនាញរដ្ឋបាលព្រៃឈើខ្វាវ បានចុះធ្វើការបង្ក្រាប បានឈើមានចំនួន ១ម៉ែត្រគីប យកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើខ្វាវ រីឯមធ្យោបាយដឹកឈើ (គោយន្តកន្ត្រៃ) ត្រូវបានមេឈ្មួញទម្លាក់ឈើចោលដាក់មេប្រូចបើករត់យករួចខ្លួនបាត់ស្រមោលតែម្ដង។

បើតាមការរៀបរាប់ប្រាប់ ពីក្រុមអ្នកសារព័ត៌មានដែរត្រូវគេគំរាមកំហែង និងជេរប្រមាថមើលងាយ ថាមេឈ្មួញដុះស្លែឈ្មោះ រ៉េត រូបនេះតែងតែធ្វើការដឹកជញ្ជូនឈើខុសច្បាប់ ជាប្រចាំ ហើយនិយាយថាមិនមានសមត្ថកិច្ចណាហ៊ានចាប់នោះទេ បើដឹកឈើខ្លាចគេចាប់ដឹកធ្វើអី ឃើញហើយថាកន្លងមកមិនដែលមានសមត្ថកិច្ចជំនាញណាបង្ក្រាបបានម្ដងណាឡើយ ទើបពេលនេះអ្នកព័ត៌មានបានតាមថតយករូបភាព និងរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញ ក៏បានចុះមកបង្ក្រាបទាន់ពេលវេលាផងដែរ ៕
ពាក់ព័ន្ធការចោទប្រកាន់មេឈ្មួញដឹកឈើឈ្មោះ ( រ៉េត ) ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទអង្គភាពយើងនិងរង់ចាំការបកស្រាយពីសាមីខ្លួនពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1591 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81927 នាក់
ខែនេះ :
327468 នាក់
3 ខែនេះ :
1052210 នាក់
សរុប :
4097347 នាក់