ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
Sat,17 July 2021 (Time 01:45 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 73នាក់)


សៀមរាប៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៦ រួមមាន ៖ ឃុំកំពង់ក្តី , គោកធ្លកក្រោម , ជីក្រែង , អន្លង់សំណរ , ស្ពានត្នោត និង ឃុំសង្វើយ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ គឺបានចាប់ដំណើរការហើយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីតាំងចំនួន០២ គឺ ៖ ទីតាំងទី១. នៅក្នុងបរិវេណសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងភូមិថ្មី ឃុំគោកធ្លកក្រោម និង ទីតាំងទី២. នៅក្នុងបរិវេណសាលាបឋមសិក្សាដូនរាជ្យ ស្ថិតក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ដែលជាជំហានទី១ ដោយឡែកចំពោះឃុំ៦ទៀត ដែលជាជំហានទី២ ក្រុមការងារនឹងរៀបចំជាបន្តបន្ទាប់ទៀតនិងជូនដំណឹងនៅពេលក្រោយ ។

ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកជីក្រែង បានប្រព្រឹត្តក្រោមអធិបតីភាពលោកពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកជីក្រែង និងស្រុកស្វាយលើ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីអ្នកមុខអ្នកការសាលាខេត្តសៀមរាប លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង លោកស្រីអភិបាលរងស្រុក ទទួលបន្ទុកឃុំគោលដៅ ឃុំ ភូមិ ក្រុមគ្រូពេទ្យ កងកម្លាំងសមត្ថកិច្ច សមាជិក សមាជិកានៃក្រុមការងារចុះជួយស្រុកជីក្រែង និងក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកនេះជាច្រើនរូបផងដែរ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងដ៏កាចសាហាវនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំរកវិធីសាស្ត្ររំដោះប្រទេសកម្ពុជាចេញពីវិបត្តិនេះ ដោយបានបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមគោលដៅទីតាំងនីមួយៗ សូមកុំប្រជៀត និង កុំដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកនេះ ក៍ដូចជាខេត្តសៀមរាបទាំងមូល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា ក្រោមគោលការណ៍ស្ម័គ្រចិត្ត ។

លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ទៀតថា មុនពេលបងប្អូនទៅចាក់វ៉ាក់សាំង សូមទំនាក់ទំនងជាមួយមេភូមិ ឬឃុំ ដើម្បីទទួលបានឯកសារសម្រាប់ចាក់វ៉ាក់សាំងនៅតាមភូមិ ឃុំដែលបងប្អូនរស់នៅ ហេតុនេះក្នុងនាម រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការក្នុងការអនុវត្តនូវវិធានការខាងលើឱ្យខ្ជាប់ខ្ជួន ដើម្បីសណ្តាប់ធ្នាប់របៀបរៀបរយ និងជៀសវាងការឆ្លងជំងឺជាយថាហេតុ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសការកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីយើងរស់រានមានជីវិតដូចកាលពីមុន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1276 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81612 នាក់
ខែនេះ :
327153 នាក់
3 ខែនេះ :
1051895 នាក់
សរុប :
4097032 នាក់