ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
គ្រឿងក្នុងជ្រូក សាច់ជ្រូក ខូចគុណភាពជិត១០តោន របស់ឈ្មួញ មហាអួតអាង គឺលោក ឡៃ ឡាយនិង លោក កៅ ដោយអាងខ្នងបង្អែក លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ ថាមានច្បាប់ត្រូវអស់លាក់ សមត្ថកិច្ច និងមន្ត្រីជំនាញបង្ក្រាបបាន !!!
Thu,15 July 2021 (Time 10:41 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 129នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយយោងតាមសារពត៌មានជាច្រើននៅក្នុងស្រុកបានធ្វើការចុះផ្សាយពាក់ព័ន្ធនឹងបញ្ហាថា៖ ទីតាំង លួចលាក់ ដឹកជញ្ជូន ទំនិញ ជាច្រើនមុខ ដែលសិតសឹង ជាទំនិញ ខុសច្បាប់ និងមួយចំនួន ធំ ជាទំនិញ ខូចគុណភាព ដែលក្រុមឈ្មួញ ខិលខូច មានដូចជា លោក ឡៃ ឡាយ . លោក កៅ ជាអ្នករត់ការកាង បើកផ្លូវ ដោយ អាងខ្នង បង្អែក របស់ លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ អ្នករត់ការ បើកក្រុមហ៊ុន នាំទិញ ចូលប៉ុន្តែ ក្រុមឈ្មួញ ទាំងនោះ មិនបាន អនុវត្តន៍ តាម គោលការណ៍ របស់ ច្បាប់ ក៏ត្រូវ សមត្ថកិច្ច មន្ត្រីជំនាញ ចុះបង្ក្រាប ។

ដោយទង្វើក្អេងក្អាង ដឹកជញ្ជូន និងរក្សាទុក គ្មានស្តង់ដារ គ្មានអនាម័យ បណ្ដាលឱ្យប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ គ្មានកោតខ្លាច ញញើត មន្ត្រីជំនាញ ដូចច្នេះ ហើយ ទើបសកម្មភាព ដឹកជញ្ជូន ទំនិញខូចគុណភាព ទាំងនោះ យ៉ាងអនាធិបតេយ្យ ត្រូវបានអ្នកសារព័ត៌មាន ក្នុងស្រុកជាច្រើនអង្គភាព ថតផ្សាយ រិះគន់ អំពីបញ្ហា នេះ ។

នៅព្រឹក ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហ៊ុយ ទូច ប្រធានការរិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នឹង នេសាទ បានដឹកនាំ មន្ត្រីក្រោមឱវាទ លួចឆ្មក់ ចុះបង្ក្រាប ដល់ទីតាំង កំពុង ផ្ទេរទំនិញ រហូត មានកិច្ច សហកា ជាមួយ លោក ម៉េង មុនីរក្ស នាយសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែត និង លោកវរសេនីយ៌ទោ រស់ អៀម នាយការិល័យស្ដីទី សេដ្ឋកិច្ចខេត្ត . លោកវរសេនីយ៍ត្រី បាញ់ សេង នាយផ្នែកសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរ រកឃើញ ទំនិញខុសច្បាប់ ជាច្រើនមុខ ដែរឈ្មួញ លួចបង្កប់ ក្រោម ទំនិញមួយចំនួន និង ត្រី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះទំនិញ ខូចគុណភាព ដែលដកហូតបានសរុប ៩,១៥៨គីឡូក្រាម រួមមាន :

១ . កេសសាច់ជ្រូក ចំនួន៥៤កេស ៣៤០២គីឡូក្រាម ២ . កេសជ្រូកកណ្ដុល ៤កេស ២៥២គីឡូក្តាម ៣ . ១០៤ ការ៉ុង ប្រភេទ សាច់ និងគ្រឿងក្នុង(ក្បាល, ថ្លើម, ពោះវៀន, អណ្តាត, បេះដូង សាច់, សាច់ជ្រូកកិន-ចិញ្រ្ចាំ) សរុប ៥៣០៤គីឡូក្រាម ។ ៤ . ក្បាលត្រីចាបស ចំនួន២០០គីឡូក្រាម

បញ្ជាក់ថា ទំនិញខុសច្បាប់ ទាំងនោះបាន ត្រូវបាន ក្រុមឈ្មួញ ក្អេងក្អាង ដែលមាន លោក ឡៃ ឡាយ . លោក កៅ ជាអ្នករត់ការកាង បើកផ្លូវ ដោយមានខ្នងបង្អែក ជ្រកកោន ក្រោមក្រុមហ៊ុន របស់ លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ នាំចូលមកពីប្រទេសថៃឡង់ដ៍ ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ដោយអនុវត្តន៍ខុសពី ច្បាប់ដែលសុំបាន ។

ទំនិញដែលមន្ត្រីជំនាញដកហូតបាន ត្រូវបាន ដុតកម្ទេច ចោល នៅល្ងាចថ្ងៃដដែល នេះតែម្ដង សម្រាប់ ម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធ មន្ត្រីជំនាញ កំពុងធ្វើការទៅតាមនីតិវិធីបន្ត ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធបាននោះទេដោយសារគ្មានលេខទូរស័ព្ទអង្គភាពយើងនឹងរង់ចាំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1445 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81781 នាក់
ខែនេះ :
327322 នាក់
3 ខែនេះ :
1052064 នាក់
សរុប :
4097201 នាក់