ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង.....
Wed,09 June 2021 (Time 01:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 102នាក់)


ខេត្តសៀមរាប÷ សព្វថ្ងៃនេះគេ សង្កេតក្រុមឈ្មួញនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ មន្រ្តីបរិស្ថានតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែង ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការបង្រ្កាបសោះឡើង។

តាមការជាក់ស្តែង នៅយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ សារព័ត៌មានយើង បានសង្កេតឃើញថា មានក្រុមឈ្មួញ បានធ្វើការដឹកជញ្ជួនឈើតាមគោយន្តកន្រ្តៃ យ៉ាងគគ្រឹកគគ្រេង ចេញពីដែនជម្រកសត្វព្រៃបឹងពេ ឆ្លងកាត់តាមគោលដៅនីមួយៗរបស់មន្រ្តីបរិស្ថាន ជាពិសេសឆ្លងកាត់ស្នាក់ការបរិស្ថានតំបន់ដែនជម្រកសត្វព្រៃបឹងពេ ដែលមានលោក គង់ សុធា ជាប្រធានស្នាក់ការ ឋិតក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង មិនឃើញធ្វើការបង្រ្កាបនោះទេ

ដោយយោងតាមប្រភពពីក្រុមឈ្មួញបានប្រាប់សារព័ត៌មានយើងឲ្យដឹងផងដែរ ពួកគាត់អាចចេញ-ចូលទៅកាប់ឈើ និងធ្វើការដឹកជញ្ជួនបានដោយសុវត្ថិភាពបែបនេះ គឺដោយសារពួកគាត់បានបង់លុយឲ្យ មន្រ្តីបរិស្ថានតាមគោលដៅនីមួយៗ រួចរាល់អស់ហើយជាថ្នូរនិងមិនបង្រ្កាប។

ពាក់ព័ន្ធនិងបញ្ហានេះដែរនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក ពៅ ជុំ ប្រធានបរិស្ថាន ស្រុកជីក្រែង បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ករណីដែលក្រុមបទល្មើសព្រៃឈើចោទប្រកាន់ថា បានបង់លុយឲ្យទៅកូនចៅរបស់គាត់ដើម្បីជាថ្នូរមិនបង្រ្កាបនោះគឺលោក មិនបានដឹងនោះទេ ។ លោកបន្តថា ករណីដែលក្រុមឈ្មួញបានដឹកជញ្ជួនឈើតាមគោរយន្តកន្រ្តៃលោកក៏មិនបានដឹងដែរ ដោយសារលោកជាប់រវស់ទៅស្រុកស្វាយលើ។

ជុំវិញបញ្ហាបទល្មើសព្រៃឈើ នៅតែកក្រើកជារៀងរាល់ថ្ងៃ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាបនេះផងដែរ មហាជនស្នើឲ្យឯកឧត្តម ទៀ សីហា អភិបាលខេត្ត សៀមរាប លោក សុិន គង់ប្រធានបរិស្ថានខេត្តសៀមរាប និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មេត្តាដាក់អធិការកិច្ច ចុះស៊ើបអង្កេត ចំពោះសកម្មភាពមន្រ្តីបរិស្ថាន ក្នុងស្រុកជីក្រែង និង ធ្វើការទប់ស្កាត់ផងចុះបើពុំដូច្នេះទេ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពេ ទេនោះ ប្រាកដជារលាយហិនហោចអស់ជាក់ជាមិនខានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9736 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75879 នាក់
ខែនេះ :
357623 នាក់
3 ខែនេះ :
965820 នាក់
សរុប :
3722547 នាក់