ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ពិតជាខ្លាំងមែន កូនស្រី និង កូនប្រុស របស់លោក ភិន យ៉ុន អ៊ុកឡុកគណកម្មការដោះស្រាយវិវាទដីធ្លីខេត្តបន្ទាយមានជ័យ និងគំរាមអាជ្ញាធរផងដែរ
Thu,03 June 2021 (Time 04:49 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 90នាក់)


ខេត្តបន្ទាយមានជ័យ÷ សូមបញ្ជាក់ថា បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យស្នើសុំកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដោយធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ និង ដោះស្រាយករណីលោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ មិនឲ្យពួកគាត់អាចធ្វើដំណើរទៅប្រកបមុខរបរអាជីកម្ម ឬ មិនអាចធ្វើដំណើរទៅធ្វើការនៅរោងចក្រអូរនាងបាននោះទេ។ គេសង្កេតឃើញថា ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំមន្ត្រីក្រោមឱវាទ រួមជាមួយស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ វាស់វែង ជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ ក្នុងគោលបំណងដើម្បីដោះស្រាយ បញ្ចប់ទំនាស់វិវាទមួយនេះ។

បន្ទាប់ពីឯកឧត្តម ង៉ោ ម៉េងជ្រួន ដឹកនាំមន្ត្រីក្រោមឱវាទ និង ស្ថាប័នពាក់ព័ន្ធចុះដោះស្រាយ ជាបន្តបន្ទាប់នោះ ត្រូវបានគេសង្កេតឃើញថា លោក ហង្ស ម៉ៅ បានយល់ព្រមប្រគល់ដីផ្លូវ មកឲ្យ រដ្ឋ វិញ ទាំងអស់់ដែលគាត់បានរំលោភចូលប្រហែល៤-៥ម៉ែត្រ ។ តែក្នុងនោះការវាស់វែងរបស់អាជ្ញាធរ និង មន្រ្តីជំនាញបានរកឃើញថា ដីផ្លូវដែលមានវិវាទនេះ គឺកាលពីមុនមក មានទទឹង ២០ ម៉ែត្រ ឯនោះ ហើយអាជ្ញាធរក៏បានធ្វើការវាស់វែងចាប់ពីព្រំដីដែលមានលោក ហង្ស ម៉ៅ ជាតំណាង ទៅទល់និងដីរបស់ក្រុមគ្រួសារលោក ភិន យ៉ុន ដោយរកឃើញថា ដីផ្លូវជាច្រើនម៉ែត្រ ត្រូវបានក្រុមគ្រួសារលោក ភិន យ៉ុន រំលោភយក។

ដែលជាហេតុធ្វើឲ្យ មានទំនាស់ ជាមួយភាគីម្ខាងទៀត ឈ្មោះ ភិន យ៉ុន ដែលក្រុមគ្រួសាររបស់ពួកគាត់អះអាងថា ដីដែលអាជ្ញាធរធ្វើការវាស់វែងនោះ ជាដីរបស់ពួកគាត់មិនមែនជាដីផ្លូវនោះទេ។ តែទោះបីជាមានការអះអាងពីក្រុមគ្រួសារលោក ភិន យ៉ុន យ៉ាងណាក៏ដោយ អាជ្ញាធរនៅតែអះអាងថា ដីផ្លូវគឺពិតជាមានទទឹង២០ម៉ែត្រពិតប្រាកដមែន នេះបើយោងតាមអាជ្ញាធរបានប្រាប់សារព័ត៌មានយើងកាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការដោះស្រាយវិវាទដីធ្លី នៃសាលាខេត្ត បន្ទាយមានជ័យ បានដឹកនាំមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ចុះវាស់វែងរកដីផ្លូវដែលក្រុមគ្រួសារលោក ភិន យ៉ុន បានរំលោភយក។ ដោយមានការចូលរួមពីមន្រ្តីជំនាញ និងបានអញ្ជើញ បុគ្គលពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយផងដែរ តែក្នុងនោះគេសង្កេតឃើញថា លោក ភិន យ៉ុន មិនបានអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់អាជ្ញាធរនោះទេ ដោយឃើញតែបុរសពីរទៅបីនាក់ (មិនស្គាល់ឈ្មោះ)និងស្រ្តីម្នាក់ដែលបានអះអាងថាឈ្មោះ ភិន គឹមលី ត្រូវជាកូនស្រីរបស់លោក ភិន យ៉ុន ។ ហើយស្រ្តីឈ្មោះ ភិន គឹមលី ម្នាក់នោះបានអះអាងថា នៅចំណុចខាងត្បូងដីរបស់ក្រុមគ្រួសារពួកគាត់គឺគ្មានផ្លូវទេ កាលពីមុនមក។ ស្រ្តីឈ្មោះ ភិន គឹមលី បន្តថា គាត់ក៏មិនបានមកជាតំណាងឲ្យឪពុករបស់គាត់ឈ្មោះ ភិន យ៉ុន នោះទេ ដោយគ្រាន់តែមកបេះផ្លែស្វាយនៅចំការរបស់គាត់តែប៉ុណ្ណោះ ។

ទោះបីស្រ្តីឈ្មោះ ភិន គឹមលី ដែលអះអាងថា ត្រូវជាកូនស្រីលោក ភិន យ៉ុន មិនបានមកជាតំណាងឲ្យឪពុកដើម្បីដោះស្រាយបញ្ហាទំនាស់ដីផ្លូវក៏ដោយ បែរជាសង្កេតឃើញថា ស្រ្តីរូបនេះ បែរជា សួរដេញដោល រករឿងអាជ្ញាធរ និង គំរាមអាជ្ញាធរព្រមទាំងបញ្ជារឲ្យអាជ្ញាធរ ផ្អាកការដោះស្រាយបញ្ហាទំនាស់ដីផ្លូវមួយនេះ ជាបណ្តោះអាសន្នផងដែរ ទោះបីជាអាជ្ញាធរ ប្រឹងពន្យល់យ៉ាងណាក៏ដោយ គឺមានតែនិយាយគំរាមដាក់អាជ្ញាធរទៅវិញ ហាក់បីដូចជា កំពុងយកអំនាច របស់ ខ្លួន ឬ អ្នកណាម្នាក់នៅពីក្រោយខ្នង មកបំបាក់ស្មារតីអាជ្ញាធរទៅវិញ ដែលជាហេតុធ្វើឲ្យអាជ្ញាធរ ត្រូវបង្ខំចិត្តផ្អាកការ រកដំណោះស្រាយ ភ្លាមៗ។

ជាចុងក្រោយនេះមហាជនជាច្រើនបានអំពាវនាវ ដល់អាជ្ញាធរខេត្ត បន្ទាយមានជ័យ និង ស្ថាប័នពាក់ព័ន្ធទាំង អស់ មេត្តាជួយពន្លឿនរកដំណោះស្រាយបញ្ហាទំនាស់ផ្លូវមួយនេះឲ្យបានចប់ឆាប់ៗនេះផងចុះ ព្រោះពលរដ្ឋសព្វថ្ងៃនេះគ្មានផ្លូវធ្វើដំណើរនោះទេ គឺធ្វើដំណើរតាមគន្លងអាត្រាក់ទ័រតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត គឺវាមានការលំបាកខ្លាំងណាស់ពេលធ្វើដំណើរទៅរកសុី និង ទៅបំរើការងារនៅរោងចក្រអូរនាងម្តងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9432 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75575 នាក់
ខែនេះ :
357319 នាក់
3 ខែនេះ :
965516 នាក់
សរុប :
3722243 នាក់