ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បន្ទាប់ពីមានការសម្រួល ពីអាជ្ញាធរជាច្រើនលើកច្រើនសារ ឥឡូវនេះគ្រួសារលោក ភិន យ៉ុន យល់ព្រមដកបង្គោលរបង និងប្រគល់ដីផ្លូវជូនរដ្ឋវិញហើយ
Tue,29 June 2021 (Time 03:25 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 103នាក់)


ខេត្តបន្ទាយមានជ័យ÷ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ គេសង្កេតឃើញថា គណៈកម្មការដោះស្រាយវិវាទដីធ្លី ក្រោមអធិបតេយ្យភាពឯកឧត្ដម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការអញ្ជើញភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ ករណីទំនាស់ដីផ្លូវ មួយកន្លែងក្បែររោងចក្រអូរនាង ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលពលរដ្ឋ ចោទប្រកាន់ថា ក្រុមគ្រួសារលោក ភិន យ៉ុន បានរំលោភយកដីផ្លូវ និង បិតបង្គោលរបង មិនឲ្យពលរដ្ឋធ្វើដំណើរ ព្រមទាំង ទៅហាមឃាត់គ្រឿងចក្រ មិនអោយធ្វើការឈួសឆាយ និង ស្ថាបនាផ្លូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថែមទៀតផងដែរ នាពេលកន្លងទៅថ្មីៗនេះ ។

ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីផ្លូវនោះគេសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករផងដែរ ពីស្ថាប័នពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ និង ភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ តែបែរជាមិនឃើញគ្រួសារលោក ភិន យ៉ុន ចូលរួមប្រជុំដោះស្រាយនោះទេ ហើយក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីផ្លូវនេះ នៅក្នុងសាលប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គេសង្កេតឃើញថា ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត បានទុករយ:ពេលពេល ១៥ ថ្ងៃ ជូនដល់ក្រុមគ្រួសារលោក ភិន យ៉ុន ផងដែរ ដើម្បីទៅដកបង្គោលដោយខ្លួនឯង បើមិនដកទេនោះ អាជ្ញាធរ និង ទៅដកដោយខ្លួនឯង ហើយមិនទទួលការខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិ ណាមួយឡើយ ។

រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា ពេលនេះក្រុមគ្រួសារលោក ភិន យ៉ុន បានយល់ព្រមទៅដកបង្គោល របងដែលបិទផ្លូវ ចេញវិញហើយ និង យល់ព្រមប្រគល់ដីផ្លូវជូនរដ្ឋវិញទាំងអស់ដើម្បី ឲ្យរដ្ឋអាចយកទៅបំរើផលប្រយោជន៍រួម ជាពិសេស ស្ថាបនាជាផ្លូវបេតុង មានទទឹង១២ម៉ែត្រ និង បណ្តោយ ៥០០ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋ ជាពិសេស ផ្តល់ភាពងាយស្រួលដល់កម្មករកម្មការី ដែលធ្វើដំណើរទៅបំរើការងារនៅរោងចក្រអូរនាងផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1884 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
82220 នាក់
ខែនេះ :
327761 នាក់
3 ខែនេះ :
1052503 នាក់
សរុប :
4097640 នាក់