ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ផ្លែឈើមកពីតំបន់ ភ្នំវល្លិ៍ កំពុងពេញនិយម ហើយដាក់លក់តាមផ្លូវលេខ៣៣ ល្បីថាមានរស់ជាតិឆ្ងាញ់
Sun,27 June 2021 (Time 03:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 116នាក់)


កែប៖ ផ្លែជាច្រើនមុខ ដូចជាក្រូច សាវម៉ាវ ដូងក្រអូប ផ្លែទៀប ផ្លែទុរេន ផ្លែត្របែក ផ្លែម្នាស់ និងផ្លែឈើជាច្រើនមុខទៀត ដែលប្រជាកសិករ ប្រមូលផលមកពី តំបន់ភ្នំវល្លិ៍ កំពុងដាក់លក់ នៅតាមបណ្តោយផ្លូវលេខ ៣៣ ហើយអ្នកដំណើរ ដែលបានឆ្លងកាត់តំបន់នេះ ហើយអ្នកដំណើរ បានគ៏ឈប់ទិញ ផ្លែឈើទាំងនេះ យកទៅពិសារ ពួកគាត់បានសរសើរថា ពិតជាមានរសជាតិមាន ផ្លែឈើធម្មជាតិដំបងភ្នំវល្លិ៍។

អ្នកលក់ផ្លែឈើ នៅទីនោះបានមាន ប្រសាសន៍ថា មានតាមរដូវកាល ហើយអាចនៅមានលក់ ត្រឹមរយៈពេលតែ១ខែទៀតប៉ុណ្ណោះ អស់ផ្លែឈើ ធម្មជាតិហើយ ព្រោះផ្លែឈើធម្មជាតិ មានតាមរដូវ ។ 

អ្នកលក់បានបន្តទៀតថា អ្នកដំណើរដែលឆ្លងកាត់ផ្លូវជាតិ៣៣ កំពត-កែប ភាគច្រើន បានឈប់ការ ធ្វើដំណើររបស់ខ្លួននៅពេលដែលមកដល់ត្រង់ចំណុចផ្លូវ បត់ចូលទៅកាន់ តំបន់ភ្នំវល្លិ៍ ។

បងស្រី ណាវី ដែល ជាអ្នកលក់ផ្លែឈើ នៅបណ្តោយផ្លូវ ៣៣នេះ បានឲ្យដឹងថា ផ្លែឈើដែល បងស្រីកំពុងដាក់លក់នេះ សុទ្ធតែផ្លែឈើ ដែលបងស្រី ទៅទិញមកពីតំបន់ភ្នំវល្លិ៍ខ្លះ និង បេះពីចម្ការខ្លួនឯងខ្លះ ហើយផ្លែឈើទាំងនេះ ទើបតែយកមកថ្មីៗ ដោយមិនស្តុកទុកយូរថ្ងៃនោះឡើយ។ 

រូបគាត់លក់ផ្លែឈើនៅទីនេះជាង៤ឆ្នាំទៅហើយដោយកត់សម្គាល់ឃើ ញថា ផ្លែឈើដែលគាត់ បានទិញពីតំបន់ភ្នំវល្លិ៍ មកយកលក់ ឆាប់អស់ជាង ផ្លែឈើដែលទិញមកពីខាងក្រៅ ដោយសារតែគុណភាព ខុសគ្នា ពីផ្លែឈើដែល យកមកពីប្រទេសជិតខាង៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1751 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
82087 នាក់
ខែនេះ :
327628 នាក់
3 ខែនេះ :
1052370 នាក់
សរុប :
4097507 នាក់