ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
កម្លាំងនគរបាលប៉ុស្តិ៍ បឹង សាគូ ឃាត់ខ្លួនជនជាតិខ្មែរ១៤នាក់ និងជនជាតិថៃម្នាក់ ប្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់...
Sat,26 June 2021 (Time 05:57 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 102នាក់)


ខេត្តបន្ទាយមានជ័យ÷ កាលពីយប់ថ្ងៃទី25 ខែមិថុនា ឆ្នាំ2021 វេលាម៉ោង20:20នាទី កម្លាំងប៉ុស្តិ៍បឹង សាគូ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ ជានាយប៉ុស្តិ៍ បានធ្វើការស្ទាក់ឃាត់ខ្លួនប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ចំនួន09នាក់ ស្រី03នាក់ កុមារ01នាក់ ក្នុងនោះសង្ស័យពាក់ព័ន្ធជាអ្នកនាំមនុស្សឆ្លងដែនចំនួន04នាក់ នៅចំណុចមុខវត្តពុទ្ធភូមិជាយដែនសីមារាម ភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

1/-ឈ្មោះ តែម សារ៉ាត់ ភេទប្រុស អាយុ17ឆ្នាំ ហៅហេង លេខទូរស័ព្ទ:0886409461 (សង្ស័យអ្នកនាំមនុស្ស). 2/-ឈ្មោះ ចក់ ម៉ៃ ភេទប្រុស អាយុ17ឆ្នាំ លេខទូរស័ព្ទ:060599272 (សង្ស័យអ្នកនាំមនុស្ស). 3/-ឈ្មោះ រំុ សុខ ភេទប្រុស អាយុ25ឆ្នាំ លេខទូរស័ព្ទ. 0962286844 ជាអ្នកដឹកជញ្ជូន តាមម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1P-0948. 4/-ឈ្មោះ រី ទី ភេទប្រុស អាយុ15ឆ្នាំ លេខទូរស័ព្ទ:0972072515 ជាអ្នកដឹកជញ្ជូន តាមម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1E-8893 មានទីលំនៅភូមិទំនប់ក5 សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។. 5/-ឈ្មោះ ឈីន រដ្ឋា ភេទស្រី អាយុ30ឆ្នាំ (លក់ដូរផ្សារថៃ). 6/-ឈ្មោះ ឃាង សាន់នី ភេទស្រី អាយុ2ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។. 7/-ឈ្មោះ គឹម លី ភេទស្រី អាយុ42ឆ្នាំ (កម្មករ). 8/-ឈ្មោះ ខាន់ មិនា ភេទស្រី អាយុ21ឆ្នាំ (កម្មករ). 9/-ឈ្មោះ ចាន់ណា ជេម ភេទប្រុស អាយុ18ឆ្នាំ (កម្មករ) មានទីលំនៅភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ច បានទំនាក់ទំនងទៅទាហានឈុតខ្មៅថៃ កងអនុសេនាធំ1205 ឲ្យជួយឃាត់អ្នកដឹកជញ្ជូនមនុស្សនៅខាងថៃបានម្នាក់ទៀត ឈ្មោះ រឹម រដ្ឋា ភេទប្រុស អាយុ16ឆ្នាំ ហើយទាហានថៃ ប្រគល់ឲ្យមកកម្លាំងប៉ុស្តិ៍បឹងសាគូ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលវេលាម៉ោង23/40 នាទី កម្លាំងប៉ុស្តិ៍បឹងសាគូ បានឃាត់ខ្លួន ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ចំនួន06នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ នៅចំណុចមុខប៉ុស្តិ៍បឹងសាគូ ក្នុងភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

1/-ឈ្មោះ ផន កាំបូត ភេទប្រុស អាយុ18ឆ្នាំ ស្នាក់នៅផ្សារឡុងក្លឿ (សង្ស័យជូនជនជាតិឆ្លងដែន)
2/-ឈ្មោះ ហៀង កុសល្យ ភេទប្រុស អាយុ29ឆ្នាំ ស្នាក់នៅផ្សារឡុងក្លឿ (រួមដំណើរជាមួយគ្នា)
3/-ឈ្មោះ រឿន វីរះ ភេទប្រុស អាយុ28ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត មិត្តភក្តិឈ្មោះផន កាំបូត (រួមដំណើរជាមួយគ្នា) ដោយម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ2004 ពណ៌ខ្មៅ គ្មានស្លាកលេខ. 4/-ឈ្មោះ ឃឹម ថា ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម៉ូតូឌុប ម៉ាកហុងដា C125 ផលិតឆ្នាំ2021 ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1F-2899
5/-ឈ្មោះ ឡាយ គង់ ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយគ្នា ម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1V-1910 .6/-ឈ្មោះ ស៊ុង ស័ក ភេទប្រុស អាយុ63ឆ្នាំ ជនជាតិថៃ

ក្រោយពីឃាត់ខ្លួន និងសួរនាំរួច រីឯវត្ថុតាង រួមមានម៉ូតូចំនួន05គ្រឿង ទូរស័ព្ទដៃចំនួន១១គ្រឿង ព្រមទាំងអ្នករួមដំណើរ ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូ បញ្ជូនទៅបញ្ជាការដ្ឋាននគរបាលការពាព្រំដែនគោក911 ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1252 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81588 នាក់
ខែនេះ :
327129 នាក់
3 ខែនេះ :
1051871 នាក់
សរុប :
4097008 នាក់