ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ...
Thu,24 June 2021 (Time 05:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 119នាក់)


ខេត្តបន្ទាយមានជ័យ÷ ដោយយោងតាមពាក្យបណ្តឹងមួយបានឲ្យដឹងថា: មានមន្រ្តីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងប្តឹង លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដាក់អធិការកិច្ចស៊ើបអង្កេត ចំពោះភាពមិនប្រក្រតីរបស់លោក អ៊ុង សុីផាន ។ ដោយក្នុងពាក្យបណ្តឹងនោះ ប្តឹងពីបទ : ជេរប្រមាថ ធ្ងន់ធ្ងរ គ្មានក្រមសីលធម៌ និង វិជ្ជាជីវៈជាថ្នាក់ដឹកនាំ។

ក្នុងពាក្យបណ្តឹងនោះ ក៏បានបកអាក្រាតភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ យ៉ាងច្រើនទៀតផងដែរថា :-គ្មានក្រមសីលធម៌ វិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និង មន្រ្តី-យកគ្រួសារមកនៅកន្លែងធ្វើការ និងចិញ្ចឹមសត្វឆ្កែជាច្រើន បង្ករភាពកង្វក់ និងពេលខ្លះបង្ករគ្រោះថ្នាក់ ខាំមន្រ្តីឲ្យរបួស ហើយមន្រ្ដីវ៉ៃដើម្បីការពារខ្លួនក៏មិនបាន-ប្រជុំមន្រ្តី ហាមតាមការិយាល័យ មិនឲ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន-បក្សពួកនិយម គៀបសង្កត់មន្រ្តី មិនឲ្យមានការតវ៉ា និង ពុករលួយដូចជា ថវិការធ្វើកំផែង៣៥០ម៉ែត្រលោក អ៊ុង សុីផាន ធ្វើបានតែ២០ម៉ែត្រ ទៅ ៣០ ម៉ែត្រ គឺទុកចោល-បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនមន្រ្តីគោរពអ្នកណាក្រៅពីខ្លួន។

ដោយយោងតាមការចុះផ្សាយរបស់ សារព័ត៌ មាន ក្នុងស្រុកមួយ បានឲ្យដឹងផងដែរថា ក្រោយពីមានភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ត្រូវបានមន្រ្តីក្រោមឱវាទមិនពេញចិត្តហើយប្តឹងទៅសម្តេចក្រឡាហោម គឺគេសង្កេតឃើញថា មានអធិការកិច្ចបានចុះទៅស៊ើបអង្កេត ២ដងរួចមកហើយ តែ ហាក់បីដូចជា មិនមានផ្លែផ្កាអ្វីសោះឡើយ ។ យោងតាមប្រភពបន្តថា លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន បានអួតក្អេងក្អាងថា គឺមានទំនាក់ទំនងយ៉ាងល្អជាមួយអធិការកិច្ច ហើយខ្លួនចង់ដក ឬ បញ្ជួនមន្រ្តីទៅដាក់កន្លែងណាក៏បានដែរ។ ប្រភពបន្ថែមថា ពិតជាដូចការអួតក្អេងក្អាងរបស់លោក អ៊ុង សុីផាន ពិតប្រាកមែន ព្រោះគេសង្កេតឃើញថា នៅថ្មីៗនេះលោកអនុប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ ត្រូវបានថ្នាក់លើផ្ទេរភារកិច្ចឲ្យទៅបំរើការងារនៅខេត្តមួយផ្សេងទៀត ទាំងដែរសាមីខ្លួន មិនបានដឹងខ្លួនសោះឡើយ។ ហើយម្យ៉ាងវិញទៀតលោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ក៏បានគិបកេងលុយថ្លៃម្ហូបផងដែរ ដោយ ទៅទិញសាច់អន់ៗ បន្លែអន់ៗ ឲ្យអ្នកទោសបរិភោគ ហើយពេលខ្លះសំលរដាក់បន្លែនិងសាច់តិចតូច រីឯទឹកវិញ ដាក់ដូចទឹកទន្លេចឹង គ្មានជាតិគ្មានចូវសោះឡើយ ។ ប្រភពបន្តឲ្យដឹងថា មិនត្រឹមតែប៉ុណ្ណោះទេ ក្រោមការដឹកនាំរបស់លោក អ៊ុង សុីផាន ជាប្រធានពន្ធនាគារ ពិតជាមានការធ្វេសប្រហែសណាស់ក្នុងការគ្រប់គ្រង បានបណ្តាលឲ្យអ្នកទោសចាក់សម្លាប់គ្នាស្លាប់ក្នុងពន្ធនាគារផងដែរ នាពេលកន្លងទៅ។

ក្នុងនោះដោយយោងតាមប្រភពដដែលបានបន្តថា មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្នើទៅសម្តេចក្រឡាហោម ស ខេង ដាក់អធិការកិច្ចថ្មីផ្សេងទៀត ចុះស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ម្តងទៀត ព្រោះអធីការកិច្ចចុះស៊ើបអង្កេត២ដងកន្លងទៅ ហាក់បីដូចជាមានទំនាក់ទំនងគ្នា យ៉ាងល្អជាមួយលោក អ៊ុង សុីផាន ព្រោះតែងលួចណាត់ជួបគ្នា នៅកន្លែងស្ងាត់ជាបន្តបន្ទាប់ បានធ្វើឲ្យមន្រ្តីនៃពន្ធនាគារ ខេត្តបន្ទាយមានជ័យ មិនអស់ចិត្តឡើយ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរនៅរសៀល ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ សារព័ត៌មានយើងឆាតជាសំលេងទៅតាមប្រព័ន្ធតេលេក្រាម Telegram ដើម្បីសុំការបំភ្លឺ ផងដែរ ដោយសង្កេតឃើញថា បើកស្តាប់ហើយ តែមិនឆ្លើយតបនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1812 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
82148 នាក់
ខែនេះ :
327689 នាក់
3 ខែនេះ :
1052431 នាក់
សរុប :
4097568 នាក់