ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ប៊ូទិករបស់ប្រធានមន្ទីរម្នាក់ កំពុងបណ្តែតខ្លួនក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចសាងសង់ផ្ទះបាន
Thu,24 June 2021 (Time 01:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)


សៀមរាប៖ ប៊ូទិក របស់ប្រធាន មន្ទីរផែនការខេត្តមួយកន្លែងកំពុងបណ្តែតខ្លួនយ៉ាង ស្គឹមស្គៃ ក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា គ្រាដែលពលរដ្ឋនៅក្បែរនោះ មិនអាចសង់ផ្ទះបាន។

ករណីនេះមន្ត្រីអាជ្ញាធរអប្សរា បញ្ជាក់ថា ក្រុមការ ងារធ្លាប់ចុះទៅហាមឃាត់ច្រើនដងហើយ តែបុគ្គលខាងលើនៅតែលួចសាងសង់ទាំងបំពាន។ ពេលនេះអង្គភាពបានដាក់ពាក្យបណ្តឹងទៅតុលាការហើយ។

ប៊ូទិក ដែលកំពុងដំណើរការសាងសង់ក្នុងដែនគ្រប់គ្រង់ដោយអាជ្ញាធរអប្សរានេះ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រង់ចំណុចខាងកើតវត្តប្រាសាទគោកចក ប្រហែលជាង២០០ម៉ែត្រ។ ជាកម្មសិទ្ធិរបស់លោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងប្រពន្ធ ។

ការសាងសង់ប៊ូទិក ក្នុងដែនគ្រប់គ្រងរបស់អាជ្ញា ធរអប្សរាដោយគ្មានច្បាប់អនុញាតិនេះ ក្រុមពលរដ្ឋក្នុងតំបន់នោះ បានលើកឡើងថា ពួកគាត់ត្រឹមតែសង់ផ្ទះតូចតាចសម្រាប់រស់នៅ ឬក៍ធ្វើទ្រុង មាន់ទ្រុងទា ត្រូវបានហាមឃាត់យ៉ាងតឹងរឹងបំផុតពីអង្គភាពអាជ្ញាធរអប្សរា។ ចុះប៊ូទិក ដ៍ធំស្គឹមស្គៃរបស់លោកប្រធានមន្ទីរផែនការ ហេតុអីមិនហាមឃាត់ ឬហាម ឃាត់មិនបាន។

តើជាអំណាចបុគ្គល ឬ មានអ្វីនៅពីក្រោយសំណង់ប៊ូទិកនេះ..?។ ក្រុមពលរដ្ឋបានលើកជាសំណូមពរ សុំអោយអាជ្ញាធរពាក់ពន្ធ័ ពិសេសអង្គភាពអាជ្ញាធរអប្សរា មេត្តាពិនិត្យសំណង់ប៊ូទិកនេះ ហើយអនុវត្តវិធានការច្បាប់ ដោយមិនបែងចែករវាងពលរដ្ឋនិងអ្នករាជការ។ ប៉ុន្តែបើប៊ូទិកមួយនេះមិនត្រូវបានចាត់វិធានការច្បាប់ទេនោះ អាចនឹងមានប៊ូទិករាប់សិបកន្លែងទៀតបណ្តែតខ្លួនក្នុងដែនអប្សរាដូចគ្នាអីយ៉ាងចឹង។

ជុំវិញករណីនេះ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប បានប្រាប់តាមទូរសព្ទ័ សំណង់នេះមិនមែនជារបស់លោកឡើយ ផ្ទះរបស់លោកនៅភូមិផ្សេងទេ។

ទោះជាបែបនេះ មន្ត្រីរបស់អង្គភាពអាជ្ញាធរអប្សរាបានបញ្ជាក់ថា ប៊ូទិកខាងលើនេះជារបស់លោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត សៀមរាប និងប្រពន្ធ យ៉ាងពិតប្រាកដ។ ប៉ុន្តែពេលអាជ្ញាធរអប្សរាចុះទៅទប់ស្កាត់ហាមឃាត់ការសាងសង់ ប្រធានមន្ទីរផែនការរូបនេះ តែងអោយប្រពន្ធ ឈ្មោះស ពិដោ ជាអ្នកចេញមុខតតាំង។

មន្ត្រីអាជ្ញាធរអប្សរា ដែលសុំមិនបង្ហាញឈ្មោះ បញ្ជាក់ទៀតថា សំណង់ប៊ូទិក របស់លោក ហាក់ សុ ធារ៉ា នេះខាងអាជ្ញាធរអប្សរា បានចុះទៅហាមឃាត់ច្រើនដងហើយ តែគេនៅតែលួចសាងសង់បំពាន។ពេលនេះអង្គភាពអាជ្ញាធរអប្សរា បានកំពុងដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការរួចហើយ។ អង្គភាពរងចាំតែដីការសម្រេចពីតុលាការប៉ុណ្ណោះ ក្នុងការអនុវត្តរុះរើ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1836 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
82172 នាក់
ខែនេះ :
327713 នាក់
3 ខែនេះ :
1052455 នាក់
សរុប :
4097592 នាក់