ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី.....
Wed,02 June 2021 (Time 04:42 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 47នាក់)


ខេត្តបន្ទាយមានជ័យ៖ យោងតាមបណ្ដឹងឈ្មោះ￸ កៅ ពីសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចដែក កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបុរីផ្ទះល្វែងមុទិតា ស្ថិតក្នុងភូមិផ្សាកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមាជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា បើតាមការអះអាងរបស់ដើមបណ្ដឹងឈ្មោះ￸ កៅ ពីសិដ្ឋ បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧ រូបគាត់កំពុងដើរហាត់ប្រាណនៅមុខការិយាល័យបុរីផ្ទះល្វែង មុទិតា ស្រាប់តែឃើញមនុស្សប្រុសម្នាក់បានដើរលីដែកចំរឹងរបងមកពីចំណុចផ្ទះល្វែងមុទិតា ដែលខ្លួនគ្រប់គ្រង ឃើញដូច្នេះ￸ខ្លួនបានស្ទុះទៅចាប់បុរសនោះ￸ ហើយសួរនាំបុរសនោះ￸ថា តើឯងយកដែកចំរឹងនេះ￸ពីណាមក? បុរសម្នាក់នោះ￸ប្រាប់គាត់ថាខ្លួនលួចមកពីផ្ទះលេខ៣០ក្នុងបុរីមុទិតា ឮដូច្នេះ￸រូបគាត់ក៏ឃាត់ខ្លួនបុរសម្នាក់នោះ￸ ហើយទូរស័ព្ទរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

ក្រោយពីទទួលបានបណ្ដឹងតាមទូរស័ព្ទ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការនាំខ្លួនជនសង្ស័យម្នាក់នោះ￸មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។

ក្រោយពីសាកសួរចម្លើយរួចមកជនសង្ស័យឈ្មោះ￸ រឿន សាវង្ស ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា កន្លងមកខ្លួនគេមានគ្នាច្រើននាក់ តែងតែចូលលួចដែក និងសម្ភារ:ផ្សេងៗទៀតក្នុងបុរីមុទិតានេះ￸ជាញឹកញាប់ ដោយឡែកនៅថ្ងៃទី៣១ ខែឧសភា នេះ￸ រូបគេមកលួចតែម្នាក់ឯងក៏ត្រូវបានអ្នកមើលការខុសត្រូវនៅទីនោះ￸ចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា នៃបទល្មើសខាងលើ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
    
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើកនេះ￸ ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ￸ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9651 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75794 នាក់
ខែនេះ :
357538 នាក់
3 ខែនេះ :
965735 នាក់
សរុប :
3722462 នាក់