ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋាន តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលអំណោយមានគ្រឿងឧបភោគ បរិភោគ ពីអាជីវករនៅក្នុងក្រុង...
Wed,02 June 2021 (Time 01:41 PM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 40នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធទី០២ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋាន តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយមានគ្រឿងឧបភោគ បរិភោគ ពីអាជីវករក្នុងក្រុងសិរីសោភ័ណ មានដូចជា លោក យ៉ាំ យីវ និងលោកស្រីតាំង អៃហ៊ុង, ហាងលក់ទូរស័ព្ទដៃឆៃវីរ:យុទ្ធ, ផ្ទះសំណាក់MB, ផ្ទះសំណាក់ម្កុដមាស, លោក សុខ គីមឡាយ និងលោក ស វ៉ុយវ៉ឹង លក់គ្រឿងសង្ហារឹម។

អំណោយរួមមានដូចជា៖អង្ករទម្ងន់២៥០គីឡូក្រាម, មី៥០កេសតូច, ជែលលាងដៃចំនួន១០០ដប, ត្រីខចំនួន០៦កេសធំ, ទឹកសុទ្ធចំនួន២០កេស និង៥០យួរ,ទឹកស៊ីអ៊ីវ៤០យួរ, ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត  ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងតាមមណ្ឌលធ្វើចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ។
    
ក្នុងឱកាសនោះផងដែរជួសមុខលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ទោ ភឿក ព្រហ្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជីវករទាំងអស់ និងជូនពរឱ្យរកស៊ីទទួលទានមានបាន សុខភាពមាំមួន ជាពិសេសជៀសឱ្យផុតពីជំងឺកូវីដ-១៩ និងជម្ងឺដ៏កាចសាហាវផ្សេងទៀត ព្រមទាំងធ្វើការផ្ដាំផ្ញើដល់អាជីវករទាំងអស់រួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9212 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75355 នាក់
ខែនេះ :
357099 នាក់
3 ខែនេះ :
965296 នាក់
សរុប :
3722023 នាក់