ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត
Sat,19 June 2021 (Time 11:57 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 102នាក់)


ខេត្តប៉ៃលិន ៖ បន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយ និងបង្ហោះនៅតាមបណ្តាញសង្គមករណីអភិបាលរងខេត្តប៉ៃលិន ធ្វើរបងបិទផ្លូវនៅលើដីមួយកន្លែង ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានធ្វើការស្រាយបំភ្លឺឱ្យដឹងថា ÷គាត់ធ្វើរបងបិទផ្លូវមែន តែនៅលើដីកម្មសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ មិនបានបិទផ្លូវ លើដីសាធារណ:នោះឡើយ ព្រោះមានគេលួចយកគ្រឿងចក្រទៅឈូសឆាយ លើដីរបស់ខ្លួន ដើម្បីចូលទៅក្នុងដីឡូតិ៍ផ្នែកខាងក្រោយ ដែលគេពុះទុកសម្រាប់លក់ឱ្យប្រជាពលរដ្ឋក្នុងភូមិ ក្រុង។

លោកជំទាវបានការស្រាយបំភ្លឺនៅត្រង់ចំណុចដីខាងលើ ៖ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ សូមធ្វើការបំភ្លឺជូនសាធារណជន និងឯកឧត្តម លោកជំទាវ ឱ្យបានជ្រាបថា គាត់បានទិញដីលំនៅឋានមួយកន្លែង ដែលមានទទឹងប្រវែង២១ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ តាំងពីឆ្នាំ២០១៨ មកម្លេះ ដោយសារមានការជាប់រវល់នឹងការងារពីមួយថ្ងៃទៅមួយថ្ងៃ ទើបគាត់មិនបានធ្វើរបងនៅឡើយទេ ។

លោកជំទាវបន្តទៀតថា÷ តែកាលពីប៉ុន្មានឆ្នាំនេះ មានអ្នកទិញដីនៅផ្នែកខាងក្រោយដីរបស់ខ្លួន បានលួចយកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវឆ្លងកាត់ដីរបស់គាត់ ដែលមានទទឹងប្រវែង៦ម៉ែត្រ លុះឃើញបែបដូច្នេះ គាត់ក៏បានយកបង្គោលស៊ីម៉ង់តិ៍ទៅបិទផ្លូវតែម្តង ព្រោះមិនបានអនុញ្ញាត ឬចរចាឯកភាពឱ្យធ្វើផ្លូវឆ្លងកាត់នោះឡើយ ។

លោកជំទាវ អភិបាលរងខេត្ត បញ្ជាក់ទៀតថា÷ ដីខាងលើកាលពីមុនគឺអត់ធ្លាប់មានផ្លូវឆ្លងកាត់នោះទេ ទើបតែមានផ្លូវថ្មីៗ នេះប៉ុណ្ណោះ គឺគេលួចឈូស ដើម្បីធ្វើផ្លូវចូលទៅ ក្នុងដីឡូតិ៍របស់ខ្លួន ដើម្បីទុកលក់ឱ្យប្រជាពលរដ្ឋ ក្នុងភូម។

ចំណែកលោក ជាន ហៃ មេភូមិសួនអំពៅកើត បានឱ្យដឹងដែរថា៖ លោកជំទាវ ជា លាភ អភិ បាលរងខេត្ត បានទិញដីខាងលើតាំងពីយូរឆ្នាំមកហើយ ក៏មិនទាន់មានផ្លូវនៅឡើយទេ ។

លុះក្រោយពីមានអ្នកផ្សេងម្នាក់ទៀត ចូលទៅទិញដីផ្នែកខាងក្នុង ក្បែរកន្ទុយដីរបស់គាត់ ដោយលួចយកគ្រឿងចក្រ ទៅឈូសឆាយ ដោយមិនបានប្រាប់អាជ្ញាធរភូមិឱ្យដឹងនោះឡើយ លុះក្រោយមកក៏មានរឿងរ៉ាវកើតឡើងតែម្តង ។

លោកបន្តទៀតថា ពេលនេះបើម្ចាស់ដីខាងលើគេមិនអនុញ្ញាតឱ្យធ្វើផ្លូវឆ្លងកាត់ គឺគាត់គ្មានសិទ្ធិអ្វីទាមទារនោះដែរ ព្រោះមានផ្លូវមួយផ្សេងទៀតនៅជាប់នឹងផ្លូវនេះសម្រាប់ធ្វើដំណើរចេញចូលយ៉ាងរលូតរួចរាល់ទៅ ហើយ មិនមានផលប៉ះពាល់ដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1288 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81624 នាក់
ខែនេះ :
327165 នាក់
3 ខែនេះ :
1051907 នាក់
សរុប :
4097044 នាក់