ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ.....
Thu,17 June 2021 (Time 09:00 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 143នាក់)


ខេត្តព្រះវិហារ ÷ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ គេសង្កេតឃើញថា ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ បានដឹកនាំអ្នកសារព័ត៌មាជាច្រើនអង្គភាព ទៅកាន់ខេត្តព្រះវិហារ ដើម្បីដាក់សំណើរស្នើសុំទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រមទាំងចៅក្រម ខេត្តព្រះវិហារ ជួយធ្វើការសម្របសម្រួល ធ្វើការដោះលែងអ្នកសារព័ត៌មានចំនួន ០៨នាក់ ដែលរងការចោទប្រកាន់ពីបទ: "កំហែងយកលុយ " ពីដេប៉ូឈើមួយកន្លែងនៅចំណុចអូរទីទុយ ឋិតក្នុងភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។


រហូតមកដល់រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជា សាម៉ុន ដែលជាអ្នកសារព័ត៌មានម្នាក់ បំរើការងារក្នុងអង្គភាព MPN ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និង មានការសម្របសម្រួលពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈខេត្តព្រះវិហារ ប្រធានតុលាការ អៀង គឹមថុល លោក ចៅក្រមស៊ើបសួរ ទីវ គឹម ពិសាល ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៍មាន ព្រមទាំង លោក យន់ មុន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ។

រីឯអ្នកសារព័ត៌មាន ០៧នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនក្នុងថ្ងៃកើតហេតុជាមួយលោក ជា សាម៉ុន គឺនៅជាប់ឃុំឃាំងនៅឡើយ ដោយតុលាការ នៅមិនទាន់ធ្វើការដោះលែងនោះទេ ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីតុលាការខេត្តព្រះវិហារសម្រេចដោះលែង លោក ជា សាម៉ុន អោយចេញក្រៅឃុំ និង មានសេរីភាពឡើងវិញនោះ គេសង្កេតឃើញថា ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ មានចិត្តអាណិតអាសូរ ដោយបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនមួយចំនួនបន្ថែមទៀតដើម្បីឲ្យលោក ជា សាម៉ុន ទុកធ្វើជាសាហ៊ុយត្រលប់ទៅគេហដ្ឋាន ផងដែរ។


តែទោះជាយ៉ាងណាក៏ដោយមហាជន និង ក្រុមអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានតុលាការ អៀង គឹមថុល លោក ចៅក្រមស៊ើបសួរ ទីវ គឹម ពិសាល ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៍មាន ព្រមទាំង លោក យន់ មាន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ដែលបានជួយសម្របសម្រួល ដោះលែង លោក ជា សាម៉ុន អ្នកសារព័ត៌មាន បំរើការងារក្នុងអង្គភាព MPN ឲ្យមានសេរីភាពឡើងវិញ ហើយក្រុមអ្នកសារព័ត៌មានយើង សង្ឃឹមនិងជឿជាក់ថា ឯកឧត្តម និង មានចិត្តមេត្តា បន្តធ្វើការដោះលែងអ្នកសារព័ត៌មានទាំង០៧នាក់នោះ ឲ្យមានសេរីភាពបន្តទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1457 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81793 នាក់
ខែនេះ :
327334 នាក់
3 ខែនេះ :
1052076 នាក់
សរុប :
4097213 នាក់