ថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!!
Wed,16 June 2021 (Time 01:24 PM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 121នាក់)


ខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីក្រុងប៉ោយប៉ែត បានដឹកនាំគណៈកម្មការចម្រុះ បើកកិច្ចប្រជុំ ពាក់ព័ន្ធរឿងដីផ្លូវដែលមានការរំលោភបំពានពីក្រុមគ្រួសារលោក ភិន យ៉ុន នៅចំណុចអូស្វារអិល ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រជុំនោះដែរគេឃើញមានវត្តមានគណៈកម្មការចម្រុះមានឧត្តម ង៉ោ ម៉េងជ្រួន ជាប្រធានក្នុងអង្គប្រជុំ និងភាគីពាក់ព័ន្ធមានលោក ហង្ស ម៉ៅ ភាគគីខាងត្បូងផ្លូវ ដែលគាត់បានទទួលស្គាល់ថា ដីរបស់គាត់ខាងជើង
គឺជាបផ្លូវពិតប្រាគាត់មែន ហើយមិនមែនជាប់ជាមួយព្រំក្រុមគ្រួសាររបស់លោក ភិន យ៉ុន នោះទេ ដោយឡែកក្នុងអង្គប្រជុំនោះដែរក្រុមគ្រួសាររបស់លោក ភិន យ៉ុន ដែលបានអះអាងថាដីរបស់គាត់មិនមានផ្លូវ ហើយក៏មិនមានផ្លូវចាក់ដែរ។


តែក្នុងអង្គប្រជុំបែរជាក្រុមគ្រួសាររបស់លោក ភិន យ៉ុន មិនចូលរួមប្រជុំតាមលិខិតអញ្ជើញរបស់អភិបាលខេត្ត ដែលបានចេញលិខិតអញ្ជើញមួយសប្តាហ៍មុន ព្រោះកន្លងមកក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានស្រែកដឹងថាលិខិតរបស់រដ្ឋបាលខេត្ត ចេញមួយថ្ងៃធ្វើឲ្យពួកគាត់គ្មានពេលហ្នឹងមកប្រជុំបាន តែពេលនេះលិខិតអញ្ជើញរបស់អភិបាលខេត្តបន្ទាយមានជ័យ អញ្ចើញមុនមួយសប្តាហ៍ហើយ នៅតែក្រុមគ្រួសាររបស់លោក ភិន យ៉ុន មិនមកចូលរួមប្រជុំ ទង្វើរបស់ក្រុមគ្រួសារលោក ភិន យ៉ុន កំពុងមើលងាយលិខិតអញ្ជើញរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យហើយ ។

តើក្រុមគ្រួសាររបស់លោក ភិន យ៉ុន មានឯកសារច្បាស់លាស់ដែរ ឬទេបានជាគេចវេសមិនចូលរួមក្នុងអង្គប្រជុំ ? ។ ក្នុងអង្គប្រជុំគណៈកម្មការចម្រុះមានឯកឧត្ដម ង៉ោ ម៉េងជ្រួន ជាប្រធានបានសម្រេចជាក់ច្បាស់ថាដីនៅចំណុចអូស្វារអិល ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ពិតជាដីផ្លូវពិតប្រាកដមែន ស្មារតីក្នុងអង្គប្រជុំបានសម្រេចចេញលិខិតជូនដំណឹងដល់ ក្រុមគ្រួសាររបស់លោក ភិន យ៉ុន ឲ្យរុះរើបង្គោលដែលក្រុមគ្រួសាររបស់លោក យិន យ៉ុន បានយកមកបោះលើដីផ្លូវសាធារណៈរបស់រដ្ឋ ក្នុងរយៈពេល 15ថ្ងៃ តែបើក្រុមគ្រួសាររបស់លោក ភិន យ៉ុន មិនព្រមរុះរើទេ គណៈកម្មការចំរុះនឹងចុះធ្វើការរុះរើ ដើម្បីឲ្យក្រុមការងារអភិវឌ្ឍធ្វើផ្លូវតែម្ដង តែបើមានបុគ្គលណាមករារាំង និងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។

ជាចុងក្រោយក្នុងអង្គប្រជុំឯកឧត្តម ង៉ោម៉េងជ្រួន បានលើកឡើងថាផ្លូវមួយខ្សែនេះ គឺ មានការតភ្ជាប់រហូតទៅដល់មណ្ឌលសុខភាពអូឬស្សី បន្ទាប់ពីមានការស្ថាបនាផ្លូវមួយខ្សែនៅចំណុចអូស្វារអិល ស្ថិតក្នុងភូមិសូរិយាសង្កាត់និមិត្តនេះរួច នឹងតភ្ជាប់ផ្លូវបន្តទៅដល់មណ្ឌលសុខភាពអូឬស្សីជាបន្តទៀត អញ្ចឹងចំពោះបញ្ហានិងដីបុគ្គលណាដែលបានរំលោភយកដីផ្លូវសារធារណៈ ពីរចំណុចអូស្វារអិលរហូតដល់មណ្ឌលសុខភាពអូឬស្សីត្រៀមខ្លួនឲ្យហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ ជាខេត្តទី ២ បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ ឲ្យដំណើរការ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ត្រូវប៉ូលិសសក្ត័៤កន្លះម្នាក់ប្តឹងពីបទ..!!! (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ( រ៉េត ) ត្រូវអស់ល័ក្ខជាប់អន្ទាក់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋនៅឃុំចំនួន៦ ក្នុងចំណោមទាំង១២ឃុំរបស់ស្រុកជីក្រែង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្នងការរង ខេត្តសៀមរាប បាននាំយកអំណោយ មនុស្សធម៌១១គ្រួសារ ទៅចែកជូន កងកម្លាំង៣គោលដៅក្នុង (រស្មីជាយជែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1642 នាក់
ម្សិលមិញ :
8699 នាក់
សប្តាហ៍នេះ :
81978 នាក់
ខែនេះ :
327519 នាក់
3 ខែនេះ :
1052261 នាក់
សរុប :
4097398 នាក់