ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ប្រជាពលរដ្ឋរង​គ្រោះដោយ​សារអគ្គីភ័យចំនួន៣គ្រួសារ ទទួលអំ​ណោយមនុស្សធម៌​ ពីសាខាកាក​បាទក្រហ​មកម្ពុជាខេត្តកណ្តាល
Tue,01 June 2021 (Time 08:13 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 60នាក់)


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹក​នាំដោយ​លោកស្រី ខុន លក្ខិណា សមាជិ​កាគណៈកម្មាធិការសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​ល​ខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិកា​រសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និងនាំយកអំណោយមនុស្ស​ធម៌ទៅផ្តល់​ជូនប្រជាព​លរដ្ឋដែល​រ​ងគ្រោះដោយ​អគ្គិភ័​យ​ឆេះ​ផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

នាឱកាសនោះលោកស្រី ខុន លក្ខិណា បានពាំនាំ​នូវការផ្ដាំផ្ញើ​សាកសួរសុខទុក្ខ ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរ​ជាទីបំផុត។លោកស្រីបានបន្តថា កាកបាទក្រហម​កម្ពុជាដែលមា​នសម្តេចកិ​ត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេច​តែងមានការគិតគូរជា​និច្ចអំពី​សុខទុក្ខរ​បស់​ប្រ​ជា​ពលរដ្ឋទូទៅ​នៅ​គ្រប់ពេលវេលា និងថែម​ទាំ​ងបាន​ណែ​នាំជា​ប្រ​ចាំ​ដល់មន្រ្តី​នៅថ្នាក់មូល​ដ្ឋាន​ទាំងអស់ ត្រូវពិនិត្យមើ​​លពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រម​ទាំងចុះសុ​ខទុក្ខដល់ជ​នងាយរ​ងគ្រោះ និង​ជនរង​គ្រោះដោយគ្រោះម​ហន្តរាយផ្សេងៗ​ ដោយ​មិនប្រកាន់ពូ​ជសាសន៍ ​សាសនា ឬនិន្នាការនយោបាយឡើយ ។

អំណោយដែលផ្ដល់ជូនក្នុង ១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ឃីត ១កញ្ចប់ ,ប្រេងឆា១ដប ,ម៉ាស់ ១០បន្ទះ ,អាល់កុ​ល១ដប អាវយឺត៥ កៅស៊ូតង់១ និងថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9444 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75587 នាក់
ខែនេះ :
357331 នាក់
3 ខែនេះ :
965528 នាក់
សរុប :
3722255 នាក់