ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ថ្លែងអគុណចំ​ពោះថ្នាក់ដឹកនាំ អាជីវករ និង​សប្បុរស​ជន​នា​នា បន្តផ្តល់អំ​ណោយដល់កងកម្លាំង​បំពេញប្រតិ​បត្តិការជួរមុខ
Tue,01 June 2021 (Time 04:45 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 62នាក់)


ខេត្តបន្ទាយមានជ័យ៖ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២១ បានថ្លែងអគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូល​ដ្ឋាន អាជីវករ និងសប្បុរសជន​នានា ដែលបានបន្តនាំ​យកអំ​ណោយ ផ្តល់ជូនកងកម្លាំងជួ​រមុខរបស់កងព​លតូចថ្មើរជើងលេខ៥១ ដែលកំពុង​បំពេញប្រតិបត្តិការ ក្នុងបេសកកម្មទប់​ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាម​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមគ្រូពេ​ទ្យយកសំណាក និងកម្លាំងបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

សូមបញ្ជាក់ថា កងកម្លាំងរបស់​កងពលតូចថ្មើរជើងលេខ៥១ គិតមកដល់ពេល​នៅតែបន្តឈ​រជើង​សហ​ការជាមួយកងកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែន គេចវេះពី​ការធ្វើចត្តា​ឡីស័ក រួមជា​មួយការទប់ស្កា​ត់លួចនាំពលករ​ទៅធ្វើការងារនៅ​ប្រទេសថៃ​ដោយខុស​ច្បាប់ និងបានចាប់មេខ្យល់ជាបន្ត​បន្ទាប់។​ក្រៅពីកម្លាំងឈរ​ជើងតាមព្រំដែន កម្លាំងមួយចំនួន របស់​កងពល ក៏កំពុងបំពេញប្រតិ​បត្តិការបិទខ្ទប់តំបន់ក្រហមមួយចំនួនក្នុងក្រុងប៉ោយប៉ែត រួមជាមួយ​ក្រុមគ្រូពេទ្យកងទ័ពចុះសហការជាមួយក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបា​ល ខេត្តបន្ទាយមានជ័យ ជួយព​ន្លឿន​ការយ​កចំ​ណាក ដើម្បីកាត់ផ្តាច់ការឆ្លងរីករាផងដែរ។


ឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ស្ថិតនៅក្នុង​កាលៈទេសៈដ៏លំបាកនេះ កងទ័ពបា​នបំពេញ​តួនាទីយ៉ាងសកកម្ម ទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាម​បទ​បញ្ជាប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន និងជាពិ​សេសបានផ្តល់អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ជាការលើក​ទឹកចិត្តដល់​កងកម្លាំង​ជួរមុខមិនអាចកាត់ថ្លៃបាន។

ឧត្តម​សេនីយ៍ត្រី​បញ្ជាក់ទៀតថា ជំនួស​មុខឲ្យនា​យ-ពលទា​ហាន និងក្នុងខ្ញុំបាទផ្ទាល់ សូមគោរព​ថ្លែងអំ​ណ​រគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរមូលដ្ឋាន ​អាជីវករ និងសប្បុរជននានា ដែល​បានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងស្មារតី សម​រភូមិក្រោយគាំទ្រសមរភូមិមុខ និងសូមបួងសួង​ដល់វត្ថុស័ក្កិ​សិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័​យជូនចំពោះ ថ្នាក់ដឹកនាំ សប្បុរសជន ទាំងអ​ស់សូមជួបនូវពុទ្ធពរទាំងបួនប្រកា​រកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9700 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75843 នាក់
ខែនេះ :
357587 នាក់
3 ខែនេះ :
965784 នាក់
សរុប :
3722511 នាក់