ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
នគរបាលខណ្ឌដង្កោ​ បង្ហាញមុខជនសង្ស័យ៧នាក់ ជា​សាធារណៈមុនបញ្ជូនទៅតុ​លាការ ពា​ក់ព័ន្ទ​ករណីគ្រឿងញៀន កាច់ក ម៉ូតូ នឹងគា​ស់ផ្ទះប្រជាពលរដ្ឋ​ នៅភ្នំពេញ
Mon,31 May 2021 (Time 09:52 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 61នាក់)


រាជធានីភ្នំពេញ​៖ជនសង្ស័យ​ចំនួន៧នា​ក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿង​ញៀន ​កាច់ករម៉ូតូ នឹង​គា​ស់ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​រាជធានីភ្នំពេញ ដែលស​មត្ថកិច្ច​ចាប់ឃាត់ខ្លួន​បាន​នោះនៅថ្ងៃទី៣១​ ខែ​ឧសភា​ ឆ្នាំ​ ២០២១​ នគរបាលខណ្ឌដង្កោ​ បានធ្វើកា​របង្ហាញមុខជា​​សាធារ​ណៈ​មុនបញ្ជូន​ទៅតុ​លា​ការ ដើម្បី​អនុវត្តទោសតាមច្បាប់។

លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ​បានឲ្យដឹងថា​ ជនសង្ស័យ​ទាំង៧នាក់ រួមមាន​៖​
ទី​១ ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ​ជួលភូ​មិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២ ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ​ទួល​ពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ។
​ទី៤ ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់​នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៥ ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់​នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៦ ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ​២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៧ ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជន​សង្ស័យទាំង០៧នាក់មាន​សារធា​តុញៀន) ។

មុនឈានដល់កា​រឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺកម្លាំងស​មត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីការពា​រសុខសុវត្ថិភាពប្រជាពលរដ្ឋឲ្យស្របតា​មគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ ហើយ​ខណៈកំពុងល្បាតក៏ឃើញជនសង្ស័យ​បីនាក់ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ​ ក្នុងភូមិម្ភៃបួន​ សង្កាត់​ព្រៃស​ ក៏ឃាត់សួរនាំស្រា​ប់តែឆែកឃើញសម្ភារៈកាច់កម៉ូតូនៅជាប់ខ្លួនពួកគេ​ ទើបកម្លាំង​សមត្ថកិច្ចសម្រេចឃា​ត់ខ្លួនយកមកសួរនាំនៅ​ប៉ុស្តិ៍រដ្ឋបាលព្រៃស​រ​ រហូតឈានដល់ការឃា​ត់ខ្លួន​បក្ខពួកចំនួន​៤នាក់បន្ថែមទៀតស​រុប៧នាក់​។

​បច្ចុប្បន្នជនសង្ស័យ​ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូន​ខ្លួនទៅ​កាន់អយ្យការអម​សាលា​ដំបូងរា​ជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9981 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
76124 នាក់
ខែនេះ :
357868 នាក់
3 ខែនេះ :
966065 នាក់
សរុប :
3722792 នាក់