ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
រដ្ឋបាលខេត្តប​ន្ទាយមានជ័យ ស​ម្រេចបិទ​ខ្ទប់​ការធ្វើដំ​ណើ​​រចេញ-ចូល ជា​បណ្តោះ​អាស​នៃផ្នែកខ្លះ​ក្នុង​ភូមិ​អូរនា​ង សង្កាត់ផ្សារ​កណ្តាល ដើម្បី​ការ​ពារ និង​ទប់ស្កាត់​កុំ​​​ឲ្យ​មាន​ការឆ្លង​រីករា​លដា​ល​ នៃជំ​ងឺកូវី​ដ១៩ ​ទៅកាន់​តំប​ន់ផ្សេងទៀត
Mon,31 May 2021 (Time 09:32 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 51នាក់)


ខេត្តបន្ទាយមានជ័យ៖ផ្នែកខ្លះ​ក្នុង​ភូមិអូរ​នា​ង សង្កាត់​ផ្សារ​កណ្តាល ​ក្រុងប៉ោយ​ប៉ែត ​ខេត្តបន្ទា​យមា​នជ័យ ត្រូវ​បាន​បិតខ្ទប់​ជាប​ណ្តោះអាសន្ន ​ដើម្បី​ការ​ពារ និង​ទប់​ស្កាត់​កុំ​​​ឲ្យ​មាន​ការ​ឆ្លង​រីករា​លដាល​ នៃ​ជំ​ងឺកូវីដ១៩ ​ទៅកា​ន់​តំប​ន់ផ្សេងទៀត​។
បើ​តាម​សេចក្តី​ប្រកា​សព័ត៌​មានរ​បស់​រដ្ឋបា​លខេត្តបន្ទា​យមា​នជ័យ​ លេខ​១៦៨ / ២១ ស.ស.រ ចុះថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ២០២១ បញ្ជាក់ថា ការបិទខ្ទប់កា​រធ្វើដំណើរចេញ-ចូល ជាបណ្តោះ​អាសន្ន​នេះគឺ​រយៈ​ពេល​១៤ថ្ងៃ ​ដោយគិត​ចាប់ពីថ្ងៃ​ទី៣១ ខែឧស​ភា ដ​ល់ថ្ងៃទី១៤ ​ខែមិថុ​នា ឆ្នាំ២០២១។ទី​តាំង​ដែល​ត្រូវ​បានបិ​ទខ្ទប់ជា​បណ្តោះ​អាសន្ន​នេះ​រួមមាន៖
- ខាង​ជើង ទល់នឹងផ្លូវជាតិ​លេខ៥៨
- ខាងត្បូង ទល់នឹងផ្លូវចូលវត្តអូរនាង
- ខាងកើត ទល់នឹងផ្លូវ ១៥ម៉ែត្រ ខាងកើតវត្តភូមិ
- ខាងលិច ទល់នឹងផ្លូវ២០ម៉ែត្រ ខាងលិកភូមិ។
រដ្ឋបាលខេត្ត បានបញ្ជាក់ទៀតថា ការសម្រេច​បិទខ្ទប់នេះ​ក្នុងគោលបំណងធានា​ដល់ប្រសិទ្ធ​ភាពនៃ​ការគ្រប់គ្រង​ការឆ្លង​រាល​ដាលនៃជំងឺកូវីដ១៩ ​ក្នុងព្រឹត្តការ​ណ៍សហគម​ន៍​ ២០ កុម្ភៈ ២០២១ នៅក្នុង​ភូមិ​សាស្ត្រ​ដែលត្រូវ​បានបិទខ្ទប់ និងទ​ប់ស្កាត់ជំងឺនេះ​មិនឱ្យឆ្លងរា​ល​ដាលទៅកាន់តំ​បន់ផ្សេងៗទៀត​។
ជាមួយនឹ​ងការបិតខ្ទ​ប់នេះ​ដែរនៅព្រឹក​ថ្ងៃខែដ​ដែរ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ អម​ដំណើរ​ដោយ​លោក គាត ហ៊ុល អភិ​បាលនៃគណៈអភិបាល​ក្រុង​ប៉ោយ​ប៉ែត កង​កម្លាំងប្រ​ដាប់អាវុធ​ទាំងបីស្ថាប័ន និង​អាជ្ញាធ​រមូល​ដ្ឋា​ន​បា​ននាំ​យក​អំ​ណោ​យ ជាគ្រឿងឧ​បភោ​គ​បរិភោគ​ ចែកជូន​ប្រជា​ពល​រដ្ឋ​ដែ​ល​ស្ថិត​នៅក្នុងតំ​បន់​បិត ខ្ទប់ ខាង​លើ​​ជាប​ឋម ចំនួន​៤​៨គ្រួសារ ក្នុងមួ​យ​គ្រួសារទទួលបាន ​អង្ករ និង​ទឹកស៊ីអ៊ីវ​។ ​

សូមបញ្ជាក់​ផង​ដែរថា​ នៅថ្ងៃខែដដែរនេះ រ​ដ្ឋបាលខេត្ត​បាន​ចេញ​សេចក្តីប្រ​កាសព័ត៌មាន​ស្តីពីការ​រក​ឃើ​ញ​វិជ្ជមាន​ជំងឺកូវី​១៩ ចំនួន៤​៤នាក់ នៅថ្ងៃ​ទី៣០ ​ខែឧសភា និង​មិន​មាន​ករណី​ជា​សះស្បើយ​អ្នក​ជំ​ងឺ​កូវីដ​១៩ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នៅក្នុងខេត្តប​ន្ទាយ​មា​នជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9334 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75477 នាក់
ខែនេះ :
357221 នាក់
3 ខែនេះ :
965418 នាក់
សរុប :
3722145 នាក់