ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បុរស​ម្នាក់​ផ្សាយ​ព័ត៌មា​នមិន​ពិ​ត​ រឿង​អ្នកកើ​ត​ជំងឺកូវីដ១៩​ តាម​កាស៊ីណូ​ធំៗ ក្នុងក្រុង​ប៉ោយ​ប៉ែត បា​ន​ធ្វើ​ឲ្យប៉ះ​ពា​ល់ដ​ល់​អាជ្ញាធរ​និងកង​កម្លាំង ដែល​កំពុង​បំពេ​ញ​ការងារ​យ៉ាង​មមាញឹក ត្រូវបានឃាត់​ខ្លួនម​ក​អបរំ​ណែនាំ និងធ្វើកិច្ច​សន្យា​បញ្ឈប់
Mon,31 May 2021 (Time 09:16 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 38នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទា​ប់ពីទទួលបាននូវព័ត៌​មានពាក់ព័ន្ធ​ទៅនឹងបុ​រសម្នាក់​បា​នធ្វើកា​រខ​មិន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិនពិត ជាហេតុ​នាំឲ្យ​ប៉ះ​ពាល់ដ​ល់អាជ្ញា​ធរមូ​លដ្ឋាន និងកង​កម្លាំង​ប្រដា​ប់​អាវុធ​ដែល​កំ​ពុង​បំពេ​ញ​កា​រងារ​យ៉ាង​មមាញឹក​ទាំង​យប់​ ទាំង​ថ្ងៃ​សឹង​រក​ពេល​​សម្រាក​ពុំបាន​គ្រប់គ្រាន់ ដើម្បី​បង្ការ និងទ​ប់ស្កាត់កា​ររីករាល​ដា​លនៃ​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​យក​សំ​ណា​កជូនប្រ​ជាពលរដ្ឋផង​នោះ លោក ឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមា​នជ័យ បញ្ជាឲ្យ​លោកវរ​សេ​នីយ៍ឯក គង់ វិនឌី ស្នង​ការរង ទទួលការិយា​ល័យប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដឹកនាំ​សហ​ការ​ជា​មួយ​កម្លាំង​អធិកា​រដ្ឋានក្រុងប៉ោ​យប៉ែត ធ្វើកា​រស្រាវជ្រាវ​រហូត​ឈានដល់ការឃា​ត់ខ្លួន​បាន​យុវជ​នម្នាក់ ឈ្មោះ ​ឈុន សុខហេង ភេទប្រុស ​អាយុ​៣៣ឆ្នាំ មាន​ទីលំ​នៅភូមិសា​មគ្គីមាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ នៅ​ល្ងាច ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២១ រួច​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាននគ​របាលខេត្ត​ ដើម្បី​ធ្វើការសាកសួរ។

គួររម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែឧសភា ឈ្មោះ ឈុន សុខហេង បាន​ខមិនផ្សាយ​ព័ត៌មាន​មិនពិត​តាមប​ណ្តាញ​សង្គមហ្វេស​បុក​ថា «យក​តាម កាស៊ីណូអនឡាយច្រើនណាស់ និង​កាស៊ី​ណូធំៗ​នៅប៉ោយប៉ែត អត់​មានអ្នកចុះឆែកសោះ​។ ព័ត៌​មានប្អូនធ្វើកា​រនៅកា​ស៊ីណូអនឡាញ ថា​នាក់កើត​ដាក់​មួយដុំ អ្នកមិ​នកើតដា​ក់មួ​យដុំ ម្យ៉ាងវិញទៀត បុក​លុយបិទ​ព័ត៌មាន ​ហើយ​មានពួក​ពេទ្យស៊ី​លុយ​ខាង​ក្រៅ ទៅ​ព្យាបា​លទៀត​។ ស្រុកខ្ញុំ​ហើយ ថ្ងៃណា ​ថ្ងៃណា​បានពួក អា​​ពុករលួ​យអស់​ណឹង ងាប់​អស់​»។

ពាក់ពន្ធ័បញ្ហាខាងលើ​នេះលោកឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​ បាន​ប្រាប់អ្នកយ​កព័ត៌​មានឲ្យ​ដឹងថា ក្រោ​យ​ពី​កម្លាំង​ជំ​នាញ​ឃា​ត់ខ្លួន​បាន​យកមកសួរនាំឈ្មោះ ឈុន ​សុខហេង ​បាន​សំ​ទោសជា​សាធារណៈ និង​សា​រភា​ពពីទោស​កំហុ​សឆ្គង​របស់ខ្លួន និង​ដោយ​មា​នកា​រសម្រប​សម្រួលពី ព្រះរា​ជអា​ជ្ញានៃ​អយ្យការអ​ម​សាលា​ដំបូងខេត្ត កា​រិ​យាល័​យប្រ​ឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ក៏បាន​ធ្វើ​កា​រអប់​រំ​ណែ​នាំឲ្យបញ្ឈប់រា​​ល់​សកម្មភាព​នេះត​ទៅ​ទៀត​ នេះ​ជា​លើកទី១ បើមាន​លើកទី​២ទៀតនោះ និង​បញ្ជូន​ទៅតុលា​ការ ដើម្បីដាក់​ទោ​សទៅ​តាមច្បាប់ជាក់​ជា​មិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9675 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75818 នាក់
ខែនេះ :
357562 នាក់
3 ខែនេះ :
965759 នាក់
សរុប :
3722486 នាក់