ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ឈ្មួញឈើឈ្មោះ គិន និងលោកស្រី ឡេង ធារ៉ា ល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តព្រះវិហារ​ គ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាប
Sun,30 May 2021 (Time 01:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)


ខេត្តព្រះវិហារ​៖ ថ្មីៗនេះអង្គយើងទទួលបានប្រភពរាយការពីមន្ត្រីម្នាក់នៅក្នុងខេត្តព្រះវិហារ បានអោយដឹងប្រាប់ថា៖ មេឈ្មួញរកស៊ីឈើ ឈ្មោះលោក គិន និង លោកស្រី ឡេង ធារ៉ា ម្ចាស់​ដេប៉ូ​ឈើ ដ៏​ដ៏ធំមួយមួយកន្លែង នៅក្នុងខេត្ត​ព្រះវិហារ កំពុងសម្រុកប្រមូលទិញឈើ ពី​ប្រជា​ពលរដ្ឋ នៅតាម​បណ្តាស្រុក​មួយចំនួនក្នុងខេត្តព្រះវិហា​រ​ និងដឹកលើឈើទាំងនោះលក់ចែកចាយបន្ត ដូចជាក្នុងខេត្ត និងទៅតាមបណ្តាខេត្តនានា។

ប្រភពបានបន្តអោយដឹងទៀតថា ប្រជាពលរដ្ឋ ដែល​លក់​ឈើ​អោយម្ចាស់ដេប៉ូឈើខាងលើនោះ គឺពួកគាត់​បាន​នាំគ្នាចូលទៅ​កាប់​ឈើនៅក្នុងតំបន់​អភិរក្ស ហើយ​មួយចំនួន​ទៀត ចូលទៅ​កាប់​នៅ​តំបន់​ព្រៃភ្នំ ក្នុងតំបន់ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត និង​តំបន់​ព្រៃ​ឡង់ ដើម្បី​យក​មក​លក់​អោយដេប៉ូ លោក គិន និង លោកស្រី ឡេង​ ធារ៉ា ជារៀងរាល់ថ្ងៃផងដែរ។

មន្ត្រីតូចតាចដែរអត់លិឌ នៅ​ខេត្ត​ព្រះវិហារបានប្រាប់អោយដឹងទៀតថា៖ អាជ្ញាធរ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារ វិញហាក់បីដូចជា​ មើលពុំឃើញសោះ បញ្ហា​ការដឹកជញ្ជូន​ឈើ នៅក្នុងភូមិសាស្ត្រ របស់ខ្លួនគ្រប់គ្រង។ ដោយឡែក ប្រភពពីមជ្ឈដ្ឋាន បាន​បន្តថា បើ​ប្រជាពលរដ្ឋ រកស៊ី​ដឹក​តាម​គោយន្ត​កន្ត្រៃ បន្តិច​បន្តួច ដាក់​កម្លាំង តាម​ដេញចាប់ ធ្វើអោយពលរដ្ឋ ទឹកភ្នែក រ​ហេម រហាម ស្ទើរតែ​ចង់​ឈប់រកស៊ី​។​​

ប្រជាពលរដ្ឋ អ្នករកស៊ី​ដឹក​ជញ្ជូន​ឈើ តាម​គោយន្ត​កន្ត្រៃ បន្តិចបន្តួច សូមសំណូមពរ ទៅដល់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ លោក នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រចាំខេត្ត​ព្រះវិហារ និង លោកអភិបាលរងខេត្ត​ទទួលបន្ទុក បទល្មើស​ព្រៃ ឈើ ខេត្តព្រះវិហារ លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រ មាញ់​និង​នេសាទ​ និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន សូមមេត្តា​ជួយចាត់វិធានការ ទៅលើ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ទាំងយប់ ទាំង​ថ្ងៃ​នេះ​ផង សូមកុំ​បណ្ដែតបណ្ដោយ អោយឈ្មួញ​ទាំងនោះ​ ធ្វើព្យុះផ្គធ្វើភ្លៀង តាតាមតែអំពើចិត្ត។

ឬ​មួយ​លោកមន្ត្រីពាក់ព័ន្ធ​ទាំងអស់នោះ បានទទួលលាភសក្ការៈ ពី​ម្ចាស់​ដេប៊ូ ឈើខាងលើ​នេះ​អស់ហើយ​ទេដឹង? ទើបពំឃើញមានចំណាត់ការ បង្ការ បង្រា្កបបែបនេះ។ ជុំវិញករណីខាងលើ សារព័ត៌មានគេហទំព័ររស្មីជាយដែនយើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រីពាក់ព័ន្ធ​ទាំង​អស់នោះបានទេព្រោះអត់លេខទូរស័ព្ទ.... ជាពិសេស ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ​ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ធ រាងរាល់ម៉ោងធ្វើកា៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10113 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
76256 នាក់
ខែនេះ :
358000 នាក់
3 ខែនេះ :
966197 នាក់
សរុប :
3722924 នាក់