ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ពិធីប្រកា​សផ្ទេរ តែង​តាំង និងចូល​កាន់មុខតំណែង ប្រធា​នសាលា​ដំបូងខេត្តកំពត
Sat,29 May 2021 (Time 07:54 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 47នាក់)


ខេត្តកំពត៖យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២​០២​១ បានតែងតាំ​ងលោក លាង សំណា​ត់ ជាប្រធាន​សាលាដំបូងខេត្តកំពត ជំនួសលោក ឡុង កេស​ភីរម្យ ដែល​ត្រូវផ្ទេរ​ទៅជាប្រ​ធានសាលាដំបូងខេត្តកំពង់ស្ពឺ ។

ពិធីប្រកា​សផ្ទេរ តែង​តាំង និងចូល​កាន់មុខតំណែង ប្រធា​នសាលា​ដំបូងខេត្តកំពតបានធ្វើឡើង​ កា​ល​ពីថ្ងៃទី២៨ ខែឧសភា ​ឆ្នាំ២០២១ ​ក្រោមអធិ​បតីភាពឯកឧត្តម ​កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ និ​ង​ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ​អភិបាលខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តធ្វើឡើង​នៅសាលាដំបូងខេត្តខេត្តកំពត ដោយ​មានការអញ្ជើញចូលរួមលោក លោកស្រី ប្រតិភូក្រសួង​យុត្តិធម៌ អភិបា​លខេត្តកែប និងអភិ​បាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព​កងកម្លាំ​ងប្រដាប់​អាវុធក្នុងខេត្ត​កំពតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ​ជាវ តាយ អភិបាលខេត្ត បា​នមានប្រសាសន៍កោតសរសើរ និងវាយត​ម្លៃខ្ពស់ចំ​ពោះលទ្ធផលការងា​រពាក់ព័ន្ធវិស័យ​យុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជ​ការសាលា​ដំបូង​ខេត្តកំពត ដែលតែងតែបាន​យកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំ​នាញគ្រប់​លំដាប់​ថ្នាក់ក្នុងខេត្ត និងបា​នធ្វើឲ្យការផ្ដល់​សេវាយុត្តិធម៌​បម្រើជូនប្រជា​ពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងប្រ​សិទ្ធភាពបានល្អប្រសើរ។

មានប្រសា​សន៍សំណេះសំណាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំ​ណរគុណ​កោតសរសើរដល់ ឯកឧត្តម អភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំង​អាជ្ញាធរសមត្ថកិច្ចជំនាញ ទាំង​អស់ក្នុងខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែបតែ​ងតែបានសហការជាមួយសាលាដំបូង និងអយ្យការ​អមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ។ ពិសេ​សក្នុង​យុទ្ធនាការដោះស្រាយសំ​ណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះ​ស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។

តែទោះបី​យ៉ាងណាឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលា​ការ និងមន្រ្តីរាជកា​រទាំងអស់នៃសាលាដំបូងខេត្តទាំ​ងពីរកំពត កែប ជាពិសេស លោក​ លាង សំ​ណាត់ ដែលទើបតែងតាំងជា​ប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និង​អាជ្ញាធ​រមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់​ខ្ជាប់នូវភាពម៉ឺង​ម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោ​រពឱ្យ​បានត្រឹមត្រូវ​តាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានា​ឱ្យការផ្តល់​សេវាយុត្តិ​ធម៌ជូនប្រជា​ពលរដ្ឋ​ធ្វើឡើង​បាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេ​ចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10065 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
76208 នាក់
ខែនេះ :
357952 នាក់
3 ខែនេះ :
966149 នាក់
សរុប :
3722876 នាក់