ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
រថយន្ត​ដឹក​កម្មករ រោងចក្រ​បើក​សុខៗស្រាប់តែ​ដាច់កង់​ក្រោយ ខ្ទាត​ទៅបុក​ម៉ូតូ​ ប​ណ្តា​ល​ឱ្យ​ដួល​បោក​ក្បា​លស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ
Sat,29 May 2021 (Time 07:11 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 44នាក់)


រាជធានីភ្នំពេញ៖បុរសម្នាក់​បា​នស្លាប់​បាត់បង់ជីវិត​ភ្លាមៗនៅ​នឹងកន្លែង ​ក្រោ​យពីជិះ​ម៉ូតូចេញពី​បន្ទប់​ជួល ទៅ​កន្លែងធ្វើការ ដោយ​ម៉ូតូ​ម៉ាកហុងដា វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1I-5087 ក្នុង​ទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង​លុះមកដល់​ចំណុចកើ​តហេតុ មាន​រថយន្តផលិត​នៅ​កូរ៉េ ពណ៌​ស ពា​ក់​ស្លាក​លេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បាន​ដាច់​កង់ខាងក្រោយចំហៀង​ខាងឆ្វេង បណ្ដាលឱ្យ​រមៀល​ខ្ទាត ទៅបុក​ម៉ូតូ​ជនរង​គ្រោះ ដែលកំពុងតែ​ជិះ បណ្ដាលឱ្យ​ដួល​បោក​ក្បាលស្លាប់​ភ្លាមៗ នៅនឹងកន្លែង​​តែម្ដង​ ភ្លាមនោះម្ចាស់​រថយន្ត បាន​ចុះ​ពីលើ​រថយន្តរត់គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ​។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង៦ និង ៣០​នាទី ព្រឹក​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៣ មុខ​សាលា​ពងទឹក ក្នុង​សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បូ ចាន់នី​ អាយុ២៩ឆ្នាំ មានមុខ​របរ ជា​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។​
​​
ក្រោយពីកើតហេតុសមត្ថកិច្ច​ជំនាញ បាន​ចុះ​ដល់ទី​តាំង​និង​ទាក់ទង​ទៅ​សាច់ញាតិ របស់​ជនរ​ងគ្រោះ ដើម្បី​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ ចរា​ចរណ៍ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9591 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75734 នាក់
ខែនេះ :
357478 នាក់
3 ខែនេះ :
965675 នាក់
សរុប :
3722402 នាក់