ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ប​ញ្ជូនជន​សង្ស័យម្នាក់ ទៅតុលា​ការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ហិង្សាបំផ្លាញទ្រ​ព្យស​ម្បត្តិ​ក្នុង​គ្រួសារ​​​​
Sat,29 May 2021 (Time 04:28 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 46នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​​ជាមនុស្សញៀនថ្នាំ និង​ធ្លាប់ជាប់ពន្ធ​នាគារចំនួនពីដង​រួចមក​ហើ​យ​នោះ មិនរាងចា​លបន្តបង្កហឹង្សាបំផ្លិច​បំផ្លាញទ្រ​ព្យស​ម្បត្តិក្នុង​គ្រួសារ ​កាលពីវេ​លាម៉ោ​ង០៩​និង០០​នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ត្រូវ​បានកម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ចាប់​ឃា​ត់ខ្លួន​ ក្រោយ​ពីទទួល​បានពាក្យបណ្ដឹងពីជនរង​គ្រោះ​￸ឈ្មោះ￸ មូល​ ខៀវ ភេទស្រី អាយុ៦៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កា​ត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ￸ សុវណ្ណ ថា ភេទប្រុស អាយុ២៩ឆ្នាំ។ក្រោយពីឃាត់ខ្លួនមក​សាកសួររួច​ជន​សង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនធ្លាប់​ជាប់ពន្ធនាគារចំនួន០២លើកមកហើយ គឺករ​ណី​ចែក​ចាយគ្រឿងញៀន និងករណីលួចរ​ថយន្ត។ក្រោយចេញ​ពីពន្ធនាគាររូបខ្លួន​បានប្រើប្រាស់​គ្រឿង​ញៀន​ជារៀងរាល់ថ្ងៃ ហើយបង្កកា​រអុកឡុកដល់ក្រុមគ្រួ​សាររហូតពេលរូបខ្លួន​ខឹងនឹងម្ដាយ​ខ្លួន​តែង​តែ​បោកបំផ្លាញទ្រព្យសម្បត្តិ​នៅក្នុងផ្ទះខ្ទេចខ្ទីអស់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ￸ រូបខ្លួនបាន​ខឹងនឹង​ម្ដាយមិនយ​កបាយ​ឱ្យខ្លួនហូប ទើបខ្លួនបោ​កកំទេ​ចឆ្នាំងបាយ​អស់មួយចំនួន​។

លោកវរសេនីយ៍ត្រី បានឱ្យដឹងទៀតថា ដោយផ្អែក​លើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និង​ផ្អែកលើ​ការស្ដាប់ចម្លើយរ​បស់ជនសង្ស័យ គឺមា​នភាពស៊ីសង្វាក់យ៉ាងជាក់លា​ក់នៃបទល្មើសខាងលើ ទើប​កម្លាំង​ជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រា​វជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃា​ត់ខ្លួនជ​នសង្ស័យខាងលើនេះ￸ ក៏ទទួលបា​នការអនុញ្ញាតពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកង​រាជអា​វុធហត្ថ​ខេត្តផង​ដែរ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំងកា​រិយាល័យ​ព្រហ្មទណ្ឌក​ងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០​២១ ដើម្បីចា​ត់កា​របន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9297 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75440 នាក់
ខែនេះ :
357184 នាក់
3 ខែនេះ :
965381 នាក់
សរុប :
3722108 នាក់