ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ
Mon,05 April 2021 (Time 06:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 23នាក់)


ខេត្តបន្ទាយមានជ័យ៖​ជនសង្ស័យដែលក្លែង​បន្លំ​ជា​បងប្អូន​ជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរា​ចរណ៍ ដោយ​បាន​លើក​បុរសជា​ជនរងគ្រោះ​ដាក់​លើម៉ូតូកង់បី ដើម្បី​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​រពេទ្យ បន្ទាប់​មករូប​គេបានយកម៉ូតូ និងទូរស័ព្ទដៃ​ពីជនរង​គ្រោះ​ធ្វើជា​ជិះតាមពីក្រោយ នៅ​ពេល​ជិះ​បានបន្តិច​ក៏បានជិះ​គេចខ្លួន ហើយយកម៉ូតូ​នោះទៅ​បញ្ចាំ​ជាមួយសន្តិសុខម្នាក់ នៅយាម​ក្លឹប​កំសាន្ត​ថាច់​ដោន​បានប្រាក់ថៃ​ចំនួន៧,០០០បាត(ប្រាំពីរពាន់បាត) ស្មើនឹងជាង ៩សែនរៀលនោះ ត្រូវកម្លាំង​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ​ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូល​ដ្ឋាន​អាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី​០៣ ខែមេសា វេលាម៉ោង​១៤និ​ង៣០នាទី ទើបឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ￸ វ៉ាន់ វុធ ភេទប្រុស អាយុ២៩ឆ្នាំ ហើយបញ្ជូន​មកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរចម្លើយ។នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យបាន​ឆ្លើយសារភាពថា រូបគេ​ពិតជា​បានប្រព្រឹត្តដូចកា​រចោ​ទប្រកាន់​របស់​ជនរងគ្រោះមែន។

លោក​មេបញ្ជាការក្រុងបាន​ឲ្យដឹងថា ការចុះស្រាវជ្រា​រហូតចាប់ឃាត់​ខ្លួនជនសង្ស័យ​នេះបាន​ធ្វើ​ឡើ​ង​ក្រោយពីទទួលបាន​ពាក្យបណ្ដឹងពីជនរងគ្រោះ​￸ឈ្មោះ￸ ភឹង ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ភូមិមិ​ត្តភាព សង្កាត់/​ក្រុងប៉ោយប៉ែត ស្ដីពីករណីបា​ត់ម៉ូតូ០១គ្រឿង​ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត​ឆ្នាំ​២០​០៨ ពាក់ស្លាកលេខ សៀមរាប 1D-8775 ​នៅចំណុចមុខ​ធនាគា​រអេស៊ីលីដា ស្ថិតក្នុង​ភូមិបាលិ​លេយ្យ២ សង្កាត់/​ក្រុងប៉ោយប៉ែត ក្នុងខណ​:ពេលរូបខ្លួនបាន​ជួបគ្រោះ￸ថ្នាក់​ចរាចរ នៅ​ថ្ងៃ០​១ ខែមេ​សា វេលាម៉ោង​០១និង១​០នាទីយប់ និងទទួលបានបទបញ្ជាពីលោ​កឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអាវុធហត្ថខេត្តផងនោះ លោកក៏​បានចាត់​តាំងកម្លាំង​ឱ្យបន្ត​ចុះទៅ​ដល់ក​ន្លែង​អ្នក​ទទួលបញ្ចាំ ​ពេលកម្លាំង​ទៅដល់ស្រាប់​តែសន្តិសុខ​រូបនោះ￸បា​នដឹងខ្លួន​ហើយរត់​គេចខ្លួន​បាត់ បន្ទាប់​សមត្ថកិច្ចរក​ឃើញម៉ូតូដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ហើយ​យកមក​រក្សា​ទុកនៅ​មូលដ្ឋានអាវុធហត្ថក្រុង។

លោកមេបញ្ជាការក្រុងបញ្ជាក់ថា ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និ​ងចម្លើយ​សារភាព​រប​ស់ជន​សង្ស័យ ព្រមទាំ​ងរកឃើញវត្ថុតា​ងផងនោះ￸ កម្លាំងនា​ញព្រហ្មទណ្ឌអាវុធហត្ថ ក្រុ​ងបាន​ក​សាង​សំណុំរឿ​ងបញ្ជូនមកបញ្ជាការដ្ឋា​នអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូដែល​ដកហូត​បាន​ត្រូវបានកម្លាំងជំនាញក្រុងប្រគល់​ឱ្យម្ចាស់ដើមវិញហើយ​។ដោយឡែក​ជនសង្ស័យ​ត្រូវបា​នកម្លាំង​ការិយា​ល័យព្រហ្មទណ្ឌអាវុធហត្ថ​ខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្ត​នៅព្រឹកថ្ងៃទី០​៥ ខែមេសា ឆ្នាំ២០​២១ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9434 នាក់
ម្សិលមិញ :
7065 នាក់
សប្តាហ៍នេះ :
47800 នាក់
ខែនេះ :
233305 នាក់
3 ខែនេះ :
732011 នាក់
សរុប :
2982513 នាក់