ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩
Mon,05 April 2021 (Time 01:46 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 21នាក់)


ខេត្ត​បន្ទាយមានជ័យ៖​ប្រជាពលរដ្ឋ ដែលមានជី​វភាព​ខ្វះ​ខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ ចំនួន៥​១គ្រួសារ អញ្ជើញ​មក​ទទួល​អំណោយ​ជាគ្រឿងឧប​ភោគ បរិភោគ ពីលោក​ គាត ហ៊ុល អភិបាល​នៃគណៈអ​ភិបាល​ក្រុង​ប៉ោយប៉ែត ព្រះ​ចៅអធិ​ការវ​ត្ត និងអ្នក​សារព័ត៌មាន ​នៅក្នុង​វិហារ វត្ត រតន​សុខសាន្ត ហៅវត្ត​អូរខៃដន ស្ថិតនៅក្នុងសង្កាត់​និមិត្ត ក្រុងប៉ោយ​ប៉ែត​ ខេត្តបន្ទាយមានជ័យ ​ដោ​យ​មានកា​រអញ្ជើញចូ​លរួម និង​និមន្ត ព្រះ​ចៅ​ធិកា​រវត្ត រតន​សុខសាន្ត ​ហៅវត្តអូរខៃ​ដន ព្រះនា​ម ណយ ណេត , ព្រះ​ចៅ​អធិកា​រវត្ត អណ្តូងថ្មមា​ស ព្រះនាម ​ឈិន ណារិ​ទ្ធិ , ព្រះចៅធិ​ការវត្ត​ផ្សារ​កណ្តាល និងអាជ្ញា​ធរមូលដ្ឋានផងដែរ។

ក្នុង​ឱកាសនោះលោក​ គាត ហ៊ុល អ​ភិបាល​ក្រុង បានមា​នប្រសាសន៍​ ផ្តាំផ្ញើសួរសុខពី​សំណាក់ឯ​កឧត្តម នា​យឧត្តម​សេនីយ៍ កែ ​គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជា​តិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន និងជាប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ ដែលជានិច្ចជា​កាលឯ​កឧត្តមតែងតែសា​កសួរ​សុខទុក និងផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ថរិការ និង​សម្ភារៈ​មួយ​ចំនួន​ជូនដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ទោះ​ជាឯកឧត្តមមិន​បានអញ្ជើ​ញចុះ​ផ្ទាល់ ក៏ផ្តល់​ជាអំណោយ និងណែនាំ ព្រមទាំងជំរុញ​​ឲ្យក្រុមកា​រងារចុះ​ដល់​គោល​ដៅ​ឲ្យទាន់​ពេល​វេលា​មិន​ទុក​ឲ្យពលរដ្ឋ​ណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។ជាក់ស្តែងរយះ​កាល​កន្លងមក​ឯកឧត្ត​មបាន​ណែ​នាំ​ឲ្យរូប​លោកផ្ទាល់ដឹក​នាំក្រុមកា​រងារ សហកាជាមួយកងក​ម្លាំង​ប្រដាប់អាវុធទាំង៣​ស្ថា​ប័ន​ចុះ​ជួយសង្គ្រោះ​ និ​ងនាំយក​អំណោយ ចែកជូនប្រជាពលរដ្ឋ​ដែល​រង​គ្រោះដោយ​សារទឹកជំនន់ ក៏ដូ​ចជា​អ្នក​មានជីវភាពខ្វះខាត ចាស់​ជរាគ្មានទីពឹង។ល។ រហូតមក​ដល់ពេលនេះ​សរុបចំនួន​ជាង​ ១ ម៉ឺន​គ្រួសារ (ជាងមួយម៉ឺនគ្រួសារ) រួចទៅហើយ។

​​​​​ជាមួយគ្នានោះដែរលោកអភិបាលក្រុង បានបញ្ជាក់ថា ក្នុងអំឡុងជំងឺកូវីដនេះប្រជាពលរដ្ឋជួបការ​លំបាកច្រើន តែស្នើ​ឲ្យមានការ​ដាំដុះដំណាំរួមស្សំតាមផ្ទះ ដើម្បី​កាត់បន្ថយ​ការខ្វះខាតមួយកំរិតផង​ដែរ​។​ជាងនេះទៅទៀត​លោកអភិបាលក្រុង បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ត្រូវ​បន្តរួម​គ្នាអ​នុវត្ត​តា​មវិ​ធាន​ការ​រប​​ស់ក្រសួ​ងសុខា​ភិ​បាល និង​ប្រមុខ​រាជ​រដ្ឋាភិ​បាលកម្ពុជា គឺ​"៣កា​រពារ និង ៣កុំ " ​ឲ្យបា​នខ្ជាប់ខ្ជួន ដើម្បីប​ញ្ជៀស​ការរីករា​ល​ដាលនូវជំងឺ​កូវីដ១៩​នេះ​ឲ្យខាន​តែបាន។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុងមួយគ្រួសារទទួ​លបាន អង្ករ , មី , ទឹកប​រិ​សុទ្ធ ,ទឹកត្រី , ទឹកស៊ីអ៊ី , បាយឆាយមួយប្រអប់ និងថវិការមួយចំនួនផ​ងដែរ។

សូមបញ្ជាក់ដែរថា ការចុះ​ចែកនិ​ងទទួល​អំណោយ​នៅ​ពេលនេះ​បានរៀប​ចំ​ឡើង ​ដោយ​គោ​រព​យ៉ាង​ខ្ជប់ខ្ជួន​បំផុតតាម​វិធា​ការ​របស់​ក្រសួង​សុខាភិបាល​ និងប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9665 នាក់
ម្សិលមិញ :
7065 នាក់
សប្តាហ៍នេះ :
48031 នាក់
ខែនេះ :
233536 នាក់
3 ខែនេះ :
732242 នាក់
សរុប :
2982744 នាក់