ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ
Sat,06 March 2021 (Time 11:15 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 60នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម គង់សោភ័ណ្ឌ អ​ភិបាល​ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០​២១ អញ្ជើញដឹកនាំកិ​ច្ចប្រជុំស្ដី​ពី ការត្រួតពិនិត្យវឌ្ឍនភាពការ​ងាររៀបចំសណ្ដាប់ធ្នាប់ ការដឹកដី ដឹក​ខ្សាច់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។កិច្ចប្រជុំនេះ​មានការអញ្ជើញចូល​រួមពី លោក​ លោកស្រី​អភិបាលរង​ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ។

មានប្រសាសន៍ក្នុងកិ​ច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាលខេត្តកណ្ដាល បានណែ​នាំដល់អាជ្ញា​ធរក្រុងតាខ្មៅ និងមន្ទីរអង្គ​ភាពពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះ​រថយន្ត​ដែលដឹកដី ដឹកខ្សាច់ ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹម​ត្រូវ ពិសេសដឹកខ្សាច់សើម ដែល​បណ្ដាលអោយជ្រុះ ធ្លាក់ ធ្វើឱ្យខូច​បរិស្ថាន ខូចសណ្ដាប់ធ្នាប់ ប៉ះពាល់សុខភាពប្រ​ជាពលរដ្ឋ ពិសេ​សអាចបណ្ដា​លឱ្យមា​នគ្រោះថ្នាក់​ចរាចរណ៍កើ​តឡើងជាយថាហេតុផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់​អាជ្ញាធរក្រុងតាខ្មៅ ត្រូវធ្វើការបោសសម្អាត និងលាងផ្លូវ​១ថ្ងៃឱ្យ​បាន២ដង ដោយប្រើប្រាស់នូវ​រថយន្តសម្រាប់បោសសម្អាត និងបាញ់ទឹកលាងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9728 នាក់
ម្សិលមិញ :
7065 នាក់
សប្តាហ៍នេះ :
48094 នាក់
ខែនេះ :
233599 នាក់
3 ខែនេះ :
732305 នាក់
សរុប :
2982807 នាក់