ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់
Fri,05 March 2021 (Time 08:29 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 86នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីផឹក​ស៊ីសប្បាយ​ ជិះរថយ​ន្តចេញពីខេត្ត​បន្ទាយ​មានជ័យ ទៅបុកគល់​អំពិល​ទឹក​ បណ្តាល​ឲ្យ​អតីតៈមេឃុំអូរ​បីជាន់ម្នាក់ស្លាប់ និងម្នាក់​ទៀត​រងរបួសធ្ងន់​បញ្ជូនទៅស​ង្គ្រោះ​នៅឯមន្ទីរពេ​ទ្យ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះបានកើតឡើងង​កាលពីវេលាម៉ោង១២និង១៥នាទី រំលងអា​ធ្រាត្រ​ឈានចូលថ្ងៃទី​៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះ​បង្គោលគីឡូលេខ១០.១១ ផ្លូវជាតិ​លេខ៥៨​ដេ ស្ថិតនៅ​ភូមិស្នួលទ្រេត ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក នង សំរាំង មេប៉ុស្តិ៍រដ្ឋបា​លឃុំអូរបីជាន់បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះសួង មឿន ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតមេឃុំអូរបីជាន់ មានលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដប​ន្ទាយមាន​ជ័យ ជាអ្នករួមដំណើរ​បាន​ស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុ និងអ្នក​បើករថយន្ត​មាន​ឈ្មោះ​សួន វី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរបី​ជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទា​យមានជ័យ របួសធ្ងន់​កំពុងសង្រ្គោះនៅ​មន្ទីពេទ្យ។

លោកបានបញ្ជាក់ថា នៅពេលកើតហេតុនោះ ជនរងគ្រោះទាំង២នាក់បានជិះ រថយន្តធុនតូច​ម៉ាកតូ​យ៉ូតា​កា​មរីចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ ២E ៤០២៣ ក្រោយពីបានផឹកស៊ីនៅក្នុង​សាលាឃុំ ហើយនៅពេ​លល្ងាច​បានបន្តទៅ​រាំកំសាន្ត​នៅក្រុងសិរីសោភ័ណ​ទីរួមខេត្ត​បន្ត ក្រោយពីរាំសប្បាយអ​ស់ចិត្ត លុះដល់​យប់ជ្រៅ ពួកគាត់​បានជិះរថយន្តវិលត្រឡប់​ទៅផ្ទះវិញ លុះបើកមកដល់ត្រង់ផ្លូវកោង ខាងត្បូង​វត្តស្នួល​ទ្រេត រថយន្តក្នុង​ល្បឿនលឿន មិនបានបត់តាមលំនាំផ្លូវនោះទេ ពោលគឺទៅ​ត្រង់ហើយ​ក៏បើក​ទៅបុកគល់​អំពិលទឹក បណ្តាលឲ្យរថយន្តរួញ និងគៀបជនរ​ងគ្រោះទាំង​២នាក់ជាប់ក្នុងរថយន្តតែម្តង។

ស្របពេលនោះប្រជាពលរដ្ឋ​បានទូរស័ព្ទហៅស្មៀន​ឃុំអូរបីជាន់ ឈ្មោះ លោកនិត្យ វុឌ្ឍី ចុះមក​ធ្វើអន្ត​រាគមន៍ ស្មៀនឃុំអូរបី​ជាន់បានឲ្យដឹងថា មកដល់​កន្លែងកើតហេតុបា​ននាំគ្នាគាស់​រថយន្តសង្គ្រោះ​ជនរង​គ្រោះ​ចេញពីរថយន្តដឹកជន​រងគ្រោះ ទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ចំណែ​កអ​តីតមេឃុំអូរ​បីជាន់បានស្លាប់ភ្លាមៗនៅ​និងកន្លែង សពត្រូវបាន​សមត្ថកិច្ចប្រ​គល់ទៅ​ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុ​ណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9838 នាក់
ម្សិលមិញ :
7065 នាក់
សប្តាហ៍នេះ :
48204 នាក់
ខែនេះ :
233709 នាក់
3 ខែនេះ :
732415 នាក់
សរុប :
2982917 នាក់