ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩
Fri,05 March 2021 (Time 12:12 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 42នាក់)


រាជធានីភ្នំពេញ៖បន្ទាប់ពីបានដឹក​នាំសម័យប្រជុំ រដ្ឋសភា​ជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិ​ភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ស្តី​ពីវិធានការទប់ស្កាត់​ការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកា​ចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ សម្តេចពញាចក្រី ហេង សំរិន ប្រ​ធានរដ្ឋសភា និងសម្តេចធម្មវិ​សុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សាំ​ងកូវីដ-១៩ នៅម​ន្ទី​រពេទ្យកាល់​ម៉ែតរួចរាល់ហើយ​។

ក្នុងនោះសម្តេចពញាចក្រី ហេង សំរិន ប្រ​ធានរដ្ឋសភាសបាន​ម្តែងការកោ​តសរសើរ​ ចំពោះរាជរដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល និងស្ថាប័​នជំនាញពាក់ព័ន្ធ ដែលបានខិត​ខំប្រឹងប្រែង​រួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោ​គជ័​យនាពេលកន្លងមក និងជាពិសេ​សកិច្ច​ខំប្រឹងប្រែង​ក្នុងការ កៀរ​គរមូលនីធិ និងជំនួយវ៉ាក់សាំ​ងកូវីដ-១៩ មក​ចាក់ជូនពលរដ្ឋ​យើងដោយឥតគិតថ្លៃ។

ជាមួយគ្នានោះសម្តេចប្រ​ធានរដ្ឋសភា ក៏បានថ្លែងអំណរគុ​ណចំពោះ​សហគមន៍អន្តរជាតិ ក្នុងនោះអង្គ​ការ​សុខភាព​ពិភពលោក (WHO) ដែលបានផ្ត​ល់កិច្ចសហកា​រយ៉ាងជិត​ស្និទ្ធ និងបាន​សម្របសម្រួលផ្តល់​ជំនួយវ៉ា​កសាំង​កូវីដ-១៩ ចំនួន៣២៤ ០០០ ដូស ក្នុងដំ​ណាក់​កាលដំបូងតាមរយៈមជ្ឈមណ្ឌ​លកូវ៉ាក់ ព្រម​ទាំ​ងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិន​ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស ព្រម​ទាំង​ស​ម្បុរសជ​នទាំងអ​ស់ដែលបានចូលរួមវិ​ភាគទាន​ជាមួយរាជរ​ដ្ឋាភិបាល​ក្នុងការប្រយុទ្ធប្រ​ឆាំង​ជាមួយ​ជំងឺដ៏កា​ចសាហាវនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10006 នាក់
ម្សិលមិញ :
7065 នាក់
សប្តាហ៍នេះ :
48372 នាក់
ខែនេះ :
233877 នាក់
3 ខែនេះ :
732583 នាក់
សរុប :
2983085 នាក់