ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​ ជាផ្លូវការគម្រោង​ក្រុមហ៊ុន លន ស៊ីធី ឡូតធឺស​ស៊ីថោន នៅស្រុកព្រៃនប់
Mon,22 February 2021 (Time 06:06 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 49នាក់)


ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអ​ភិបា​ល​ខេត្តព្រះសីហនុ បានអញ្ជើញជា​អធិបតីក្នុង​ពិធីសម្ពោធជាផ្លូវកា​រគម្រោងក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ី​ថោន ដែលមានទីតាំងស្ថិតនៅក្នុង​ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមាន​កា​រអញ្ជើញចូលរួមជា​កិត្តិយស ពីសំណាក់ឯ​កឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំង​វត្តមានឯ​កឧត្តម លោកជំទាវ ​លោក លោកស្រី អភិ​បាលក្រុងស្រុក ប្រ​ធានមន្ទីរអង្គ​ភាពពាក់​ព័ន្ធ និងវិស័យឯកជន​។

ឯកឧត្តម តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ក្រុងព្រះសីហនុ បានមានប្រសា​សន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើ​ផ្ទៃដីប្រមាណ៦៦ហិកតា ដែលមានការសាង​សង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់​លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗ​ទៀ​តរួមមា​ន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែល​មានទុន​វិនិយោគ​​ជាង​១០០លាន​ដុល្លាអាមេរិក។​ក្នុងនោះក្រុម​ហ៊ុនក៏បា​នគោរព​ថ្លែងអគុណ​ដល់​ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ដែលបាន​ដឹកនាំប្រទេស​ជាតិនាំមកនូវ​សុខសន្តិភាព បង្កឱកាសដល់កា​រវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជា​តិ។

មានប្រសាសន៍សំណេះ​សំណាលក្នុងពិធីនេះឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​លើក​ឡើងថា ទោះ​បីជាប្រទេ​សកម្ពុជា និងពិភ​ពលោកព្រួយបារម្ភចំ​ពោះជម្ងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះ​ការវិនិយោ​គលើវិស័យអចលនៈទ្រព្យ និងការសាងសង់សំ​ណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុង​ប្រទេសកម្ពុជា ក៏ដូច​ជាក្នុងខេត្តព្រះសី​ហនុ នៅតែមានសកម្មភា​ពជាបន្តបន្ទាប់ ស្របពេលដែល​ខេត្តព្រះ​សីហនុ គឺជាខេត្តតំបន់ឆ្នេរមួ​យមានការអភិវឌ្ឍន៍លើ​គ្រប់វិស័យ ទាំងហេដ្ឋារ​ចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណ​ង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេស​ចរណ៍​នានា ហើយមួយវិញ​ទៀតខេត្តព្រះសី​ហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេ​សចរណ៍ ដើម្បីឱ្យ​ភ្ញៀវម​កទស្សនា និង​លេងកំសាន្ត។ជាមួយនឹងការគាំទ្រ លើកទឹកចិត្ត​ចំពោះដំណើ​រការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន លន ស៊ីធី ក្នុង​ខេត្តព្រះ​សីហនុ ឯកឧត្ត​មអភិបាល​ខេត្តព្រះសីហនុ ក៏បានណែនាំដល់​ក្រុមហ៊ុនឲ្យយ​ក​ចិត្តទុកដាក់ អនុវត្តន៍វិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលការ​ណ៍របស់​ក្រសួង​សុខាភិបាលជាចាំបាច់ នៅក្នុង​ការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺ​កូវីដ-១៩ កំពុងធ្វើឡើងគ្រប់ទីកន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8990 នាក់
ម្សិលមិញ :
9928 នាក់
សប្តាហ៍នេះ :
50507 នាក់
ខែនេះ :
251049 នាក់
3 ខែនេះ :
708840 នាក់
សរុប :
2655941 នាក់