ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ឃាត់ខ្លួនមេខ្យល់ម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ រីឯពលករឆ្លងដែនខុសច្បាប់ចំនួន០៧នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក
Sat,20 February 2021 (Time 02:58 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 81នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរចំនួន០៧នាក់ ដែលមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេស ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង០១និង៣០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ខណ:ដែលកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនទៅធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើ បានប្រាប់ពីតម្រុយមេខ្យល់បម្រុង នឹងនាំពួកគាត់ឆ្លងដែនទៅប្រទេសថៃ។ចំណែកពលករ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត០១គ្រឿង ម៉ាកតូយូតាកាមេរី ពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង០៧នាក់ ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរីដែលសមត្ថកិច្ចបានដកហូតខាងលើទិសដៅយកចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។

ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃីន ផល្លា និងរថយន្តត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ចាត់ការបន្ត បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ: ឆ្នាំ២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8664 នាក់
ម្សិលមិញ :
9928 នាក់
សប្តាហ៍នេះ :
50181 នាក់
ខែនេះ :
250723 នាក់
3 ខែនេះ :
708514 នាក់
សរុប :
2655615 នាក់