ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ស្ពានដំរីផុង ដែលជាអំណោ​យរបស់សម្ដេចតេ​ជោ ត្រូវបានស​ម្ពោធដាក់​ឲ្យប្រើប្រាស់
Thu,18 February 2021 (Time 10:03 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 26នាក់)


ខេត្តកកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត​កំពត នៅ​រសៀល​ថ្ងៃថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ អញ្ជើញជាអធិបតីក្នុងពិ​ធីសម្ពោធដាក់ឲ្យប្រើប្រា​ស់ស្ពាន​ដំរីផុង ដែលជាអំណោ​យដ៏ថ្លៃ​ថ្លា​របស់​សម្ដេចតេ​ជោ ហ៊ុន សែន នា​យករ​ដ្ឋមន្ត្រី នៃកម្ពុជា ​និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិត​នៅក្នុង​ភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

ពិធីក៏មានការអញ្ជើញ​​ចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ​អង្គភាពជំនាញ​ជុំវិញ​ខេត្ត កងក​ម្លាំង អភិបា​លក្រុង ស្រុក អាជ្ញាធរមូ​លដ្ឋានភូមិឃុំ ព្រះសង្ឃ បងប្អូនប្រជា​ពលរដ្ឋ សរុបប្រ​មា​ណជា៥០០នាក់។

សូមបញ្ជាក់ដែរថា ស្ពានដំរីផុងមានប្រវែង៤១ម៉ែត្រ ទទឹង៣ម៉ែត្រ សាងសង់អំពីឈើ ប្រើប្រាស់​ថវិកា​ចំនួន៦៥លានរៀល ស្ពាននេះ​ជាហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងសំខាន់តភ្ជាប់រវា​ងឃុំស្ទឹងកែវ ស្រុកទឹកឈូ ទៅកាន់​ស្រុកឈូក បម្រើដ​ល់បងប្អូនប្រជាពលរដ្ឋដឹកកសិផល និងការធ្វើដំណើរ​ទៅកា​ន់សាលា​រៀន និងមន្ទីរពេទ្យរ​បស់សិស្ស និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9086 នាក់
ម្សិលមិញ :
9928 នាក់
សប្តាហ៍នេះ :
50603 នាក់
ខែនេះ :
251145 នាក់
3 ខែនេះ :
708936 នាក់
សរុប :
2656037 នាក់