ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
អភិបាល​ខេត្តប៉ៃលិន នាំយកស្បៀង​អាហារសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់​ជូនដល់​កងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីក​រាលដាលនៃជម្ងឺកូវីដ-១៩
Tue,16 February 2021 (Time 09:58 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 37នាក់)


ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញ​ចុះ​សួរសុខទុក្ខ ត្រួតពិនិត្យ និងនាំយកស្បៀង​អាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧ​បត្ថម្ភ ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា តាមបណ្តោយ​ខ្សែរ​បន្ទាត់ ព្រំដែន រវាងខេត្ត​ប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកម្ម​ប្រយុទ្ធប្រ​ឆាំងនិងទប់​ស្កាត់ការរីករាល​ដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ​ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការ​ចម្លងជម្ងឺ​កូវីដ-១៩ចូលក្នុងសហគមន៍។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តប៉ៃលិន បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងអស់ ដែលជានិ​ច្ចកាល សម្តេចទាំងទ្វេរ តែងគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំងអស់ ដែល​នៅពេល​នេះ សម្តេចបានស្នើអោយ កងកម្លាំងត្រូវរួមគ្នាបំពេញតួនាទី ភារកិច្ចឱ្យបានល្អ មាន​សាម​គ្គី​ភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំដើម្បីរួមគ្នាទប់ស្កាត់​កុំឱ្យវីរុសកូវីដ១៩ឆ្លងចូលក្នុងសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងជែលឬអាកុលជាប្រចាំ ។

បន្ថែមពីលើនេះ ការពង្រឹង​សមត្ថកិច្ចនិងរក្សាសន្តិសុខតាមព្រំដែន គឺជាការអនុវត្តតាមការ​ណែនាំរ​បស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបណ្តាខេត្ត​ដែលមានព្រំដែន ជា​ប់នឹងប្រទេសជិតខាង ត្រូវមានការ​យក​ចិត្តទុកដាក់ឱ្យបានខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានហា​និភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ជាពិសេសនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ក្នុងនាមលោ​កជំទាវ ជាគណ:អភិបាលខេត្តនិង​ជាគណ:បញ្ជាការកងឯកភាពខេត្ត បានជំរុញដល់​និងណែនាំដល់កម្លាំងទាំង៣ប្រភេទ ទាំងអស់ និងមន្ត្រីប្រចាំការនៅ​តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំនិងច្រករបៀងនានា ត្រូវធ្វើយ៉ាងណាខិតខំ​តាមដានរាល់សភាព​ការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅ​ដែលខ្លួន​ទទួលខុសត្រូវ ព្រមទាំងពង្រឹងនិ​ងទប់ស្កាត់​ឱ្យបានតឹង​រឹងចំពោះ​ការលួចឆ្លងដែន​ខុសច្បាប់​របស់​ប្រជាពលរដ្ឋដែលត្រលប់មកពីប្រទេសថៃហើយបើក្នុងករណីមានការសង្ស័យទៅលើរថយន្តដឹកទំនិញណា​មួយ ដែលឆ្លងកាត់តាមច្រក ត្រូវតែត្រួតពិនិត្យនិងធ្វើការឆែកឆេរជាដាច់ខាត ដើម្បីទប់ស្កាត់​ការឆ្លងដែនខុសច្បាប់ដោយមិនបានធ្វើចត្តាឡីស័ក ពិសេសសូមពន្យល់ណែនាំ ដល់បងប្អូន​ពលករដែលឆ្ល​ងមក អោយបានយល់ថា ការធ្វើចត្តាឡីស័ក មិនមែនជាការឃុំឃាំង បំបិទសិទ្ធ​សេរីភាពនោះទេ គឺជាការធ្វើតេស្តឬតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីអោយ​ប្រាកដថា វិជ្ជមានឬអវិជ្ជមាននៃវិរុសកូវីដ១៩ ដែលជាការទប់ស្កាត់កុំអោយឆ្លងចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ថា៖ស្បៀងអា​ហារដែលកងកម្លាំងការពារទទួលបានក្នុងមួយគោលដៅរួមមាន៖អង្ករ,មី
,ត្រីខ,ទឹកសុទ្ធ ,ម៉ាស់,ជែលលាងដៃ,ត្រីងៀត,សា​ច់ក្រក,ផ្អក១,ទឹកស៊ីអ៊ីវ១យូរ​និងថវិកាមួ​យចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9523 នាក់
ម្សិលមិញ :
9928 នាក់
សប្តាហ៍នេះ :
51040 នាក់
ខែនេះ :
251582 នាក់
3 ខែនេះ :
709373 នាក់
សរុប :
2656474 នាក់