ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
សម្ភោធសាខាទី១៦ របស់ក្រុមហ៊ុន ខេ០១ រៀល អ៊ីស្ទែត អិលធីឌី សាខាខេត្តកណ្ដាល
Sat,09 January 2021 (Time 02:04 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 40នាក់)


ខេត្តកណ្តាល៖ក្នុងពិធីសម្ភោធសាខាទី១៦ របស់ក្រុមហ៊ុន ខេ០១ រៀល អ៉ីស្ទែត អិលធីឌី សាខាខេត្តកណ្ដាល ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់បណ្ដា ក្រុមហ៊ុន អាជីវករ គ្រប់ប្រភេទដែលមានបំណងមកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាល អញ្ជើញមកដាក់ពាក្យធ្វើការវិនិយោគ ហើយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់សូមស្វាគមន៍ ព្រោះថាខេត្តកណ្ដាលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្ថែមសក្ដនុពលក្នុងការអភិវឌ្ឍ និងរីកចម្រើនក្នុងខេត្តបន្ថែមទៀត។

ក្នុងនោះលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន ខេ០១ រៀល អ៉ីស្ទែត អិលធីឌី ដែលបានបង្កើតសាខានៅក្នុងខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7527 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
69865 នាក់
ខែនេះ :
221865 នាក់
3 ខែនេះ :
576719 នាក់
សរុប :
2280000 នាក់