ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ជន​សង្ស័យ​ចំនួន២នាក់ ត្រូវបានកម្លាំង​នគរបាល​ជំនាញ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី​គ្រឿងញៀន នៅ​ក្រុងប៉ោយ​ប៉ែត
Fri,08 January 2021 (Time 09:35 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 50នាក់)


ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញ​គ្រឿងញៀន បានចុះ​ប្រតិបត្តិការបង្ក្រាប​និង​ឃាត់ខ្លួនជន​សង្ស័យ​បានចំនួន២នាក់ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅមុខភោជនី​យដ្ឋានម្លប់​ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបា​លិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងា​រប្រឆាំងគ្រឿងញៀន បានឱ្យដឹង​នៅ​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ថា កម្លាំងន​គរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហ​កា​រជាមួ​យកម្លាំងការិយាល័យ ក១០ នៃមន្ទីរប្រឆាំ​ងគ្រឿងញៀន តាមប្រមាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកដល់​ក្នុងភូមិសា​ស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលាម៉ោង១២យប់ ឈាន​ចូលថ្ងៃទី០៧ ខែម​ករា ឆ្នាំ២០២១ ដោយឃាត់ខ្លួ​នជនសង្ស័យបានចំនួន២នាក់ភ្លាមៗតែម្តង។

លោកបញ្ជាក់ថា ជនសង្ស័យទី១.ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុ​ចមុខភោជនីយ​ដ្ឋាន​ម្លប់ឬស្សី ផ្លូវ​ជាតិលេខ៥ សង្កាត់​បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូត​ថ្នាំញៀនអ៊ិ​ចស្រ្តាស៊ីចំនួន៤៨គ្រាប់ សារធាតុញៀនប្រភេទ​កេតាមីន ចំនួន១៥កញ្ចប់ និងទី២.ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែល​ជាមេក្លោង ​រស់នៅបន្ទប់លេខ E៤៣ ជាន់ទី៤ ផ្លូវបេតុងភូ​មិសា​មគ្គី​មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​វត្ថុតាង​ដកហូតមាន ថ្នាំ​គ្រាប់​ប្រ​ភេទអ៊ិ​ចស្រ្តាស៊ីពណ៌ត្រួយចេកចំនួន២៣កញ្ចប់, ថ្នាំគ្រាប់ប្រភេ​ទអ៊ិចស្រ្តាស៊ី​ពណ៌​ផ្កាឈូក​ចំនួន​៤កញ្ចប់ ថ្នាំគ្រាប់ប្រភេទអ៊ិ​ចស្រ្តាស៊ីពណ៌​លឿង​ស្រាលចំនួន៥កញ្ចប់ ម្សៅក្រាម​សថ្លាចំនួន ១ថង់ ថ្នាំគ្រាប់ហ្វាយៗមួយ​បន្ទះចំនួន១០គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដប និងសម្ភារសម្រាប់ស​ម្ងួតថ្នាំញៀនមួយកំផ្លេ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំង​ជំនាញប្រគល់​ជូនកម្លាំងមន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8022 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
70360 នាក់
ខែនេះ :
222360 នាក់
3 ខែនេះ :
577214 នាក់
សរុប :
2280495 នាក់