ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.!
Mon,25 January 2021 (Time 02:51 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 152នាក់)


ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាល នៃ វរសេនាតូច ៨១៥ ឋិតនៅក្នុងភូមិបន្ទាយទី ១ បាន ឃុប ឃិត គ្នាជាមួយ លោក ជា រិទ្ធ មេ (គ) យោធាប្រចាំនៅតំបន់ភូមិបន្ទាយទី ១ នៃ ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ លួចបើកភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធជាច្រើនចេញតាមច្រករបៀងយ៉ាងខាងលើ ក្រោយពីផ្អាកបិតអស់មួយរយ:។ ទង្វើនេះកំពុងតែផ្ទើន និងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ បើតាមប្រភពពីយោធារម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានលួចបង្ហើបឱ្យសារព័ត៌មានយើងដឹងថា ច្រករបៀងមួយនេះគ្រប់គ្រងដោយលោក ជា រិទ្ធ មេ (គ) និងលោក ភា នគរបាល នៃ វរសេនាតូច ៨១៥ បានចាប់ផ្តើមបើកដៃឲ្យក្រុមឈ្មួញ នាំទំនិញចេញពីប្រទេស ថៃ ចូល កម្ពុជា វិញហើយ ។

តាមការជាក់ស្តែងនៅយប់ថ្ងៃទី២៣ ខែកមរា ឆ្នាំ ២០២១ វេលាម៉ោង១០ឈានចូល១១យប់ សារព័ត៌មានគេហទំព័រ រស្មី ជាយដែន យើងបានទៅដល់ទីតាំងច្រករបៀងខាងលើ ឋិតក្នុងភូមិបន្ទាយទី ១ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃើញសកម្មភាពរយន្តសាំយ៉ុង១គ្រឿង កំពុងដឹកមនុស្សចេញពី ថៃ ចូលមក (កម្ពុជា) ។

យោងតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថានៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ គឺមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង ច្រកតំបន់ម៉ាឡៃ និង ច្រកតំបន់បឹងត្រកួន ដែលជាច្រកផ្លូវការដែលគេទទួលស្គាល់ពីប្រទេសកម្ពុជា និង ប្រទសថៃ។ ដោយឡែកច្រករបៀងផ្សេងៗទៀត គឺ ជាច្រកខុសច្បាប់ ក្នុងនោះសម្តេចក្រឡាហោម ស ខេង កន្លងទៅក៏ធ្លាប់បានបញ្ជារឲ្យកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទឲ្យអស់គ្រប់រាល់ច្រករបៀង ព្រោះច្រករបៀង អាចធ្វើឱ្យមានករណីអំពើ រត់ពន្ធអាវុធ គ្រឿងញៀន ទំនិញគេចពន្ធ និងការជួយដូរមនុស្សខុសច្បាប់។ តែអ្វីគួរឱ្យហួសចិត្ត គឺ នៅច្រករបៀងខាងលើគ្រប់ដោយនគរបាលវរការពារព្រំដែន ៨១៥ បានឃុបឃិតគ្នាជាមួយកម្លាំងសឹករងដែលមានលោក ជា រិទ្ធ មេ (គ) ធ្វើការបើកភ្លើងខៀវឱ្យក្រុមឈ្មួញធ្វើការនាំទំនិញជាច្រើនចូលកម្ពុជា ផ្គើន និង បទបញ្ជាររបស់ថ្នាក់លើទៅវិញ។

សូមបញ្ជាក់ថា លោក សួង សៅ គឺ ជាមេបញ្ជារនគរបាលការពារព្រំដែនគោក ៨១៥ រីឯលោក ទៀវ ភារម្យ គឺជាមេបញ្ជាការសឹករងស្រុកម៉ាឡៃ តើលោកទាំងពីរមានបានដឹងដែរទេថា កូនចៅរបស់លោកដែលឈរជើងនៅចំនុចច្រករបៀងមួយនេះ។ ឋិតក្នុងភូមិបន្ទាយទី ១ កំពុងឃុបឃិតគ្នាជាមួយក្រុមឈ្មួញចេញបទល្មើសឆ្លងដែន ពី ថៃ ចូល កម្ពុជា ពី កម្ពុជាចូល ថៃ ....? ហើយតើលោក និងមានវិធានការយ៉ាងចំពោះករណីនេះ...?

ពាក់ព័ន្ធបញ្ហាខាងលើនៅរសៀងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ លោក សួង សៅ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានឱ្យសារព័ត៌មានយើងដឹងតាមទូរស័ព្ទថា រឿងរ៉ាវខាងលើលោកមិនបានដឹងទេ។ លោកបានឲ្យលេខទំនាក់ទំនងទៅខាងលោកសាយ មេបញ្ជាការរង បានឲ្យដឹងតាមទូរស័ព្ទថា រថយន្តសាំយុ៉ងដែលចេញពីច្រករបៀងខាងលើនោះ គឺដឹកកម្មករទម្លាក់ដូងទេ មិនមែនជាពលករនោះទេ។

ឯលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ អង្គភាពយើងមិនអាចទំនាក់ទំនងទេព្រោះគ្មានលេខទូរស័ព្ទ។ ចំណែកលោក ភា មេប៉ុស្តឹ៍ភូមិថ្មីនគរបាលវរការពារព្រំដែនគោក៨១៥ បានឱ្យដឹងថារថយន្តសាំយ៉ុងដែលចេញពីច្រកបន្ទាយទី១ នោះគឺបានដឹកកម្មករទម្លាក់ដូងមិនមែនជាពលករទេ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី អុំ សុផល ស្នងការរងទទួលបន្ទុកព្រំដែន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សារព័ត៌មានយើងបានខលចូលជាច្រើនដងតែគ្មានអ្នកទទួល៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9679 នាក់
ម្សិលមិញ :
9928 នាក់
សប្តាហ៍នេះ :
51196 នាក់
ខែនេះ :
251738 នាក់
3 ខែនេះ :
709529 នាក់
សរុប :
2656630 នាក់