ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ
Mon,25 January 2021 (Time 12:55 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 55នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល និងសម្តេចព្រះ​ឧត្តមមុនី ជា សំអាង ព្រះមេគ​ណខេត្តក​ណ្តាល នៅរសៀលថ្ងៃ​ទី២៥ ខែមការា ឆ្នាំ២០២១ បាននិមន្ត និង​ចូល​រួមជា​អធិបតីក្នុងពីធី​បើកឱ្យប្រើប្រាស់ឡើងវិញ​មហាកុដិវត្តទួលព្រះរាជា ស្ថិតក្នុងភូមិកំ​ពង់​គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

វត្តទួលព្រះរាជា ស្ថិតនៅក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ត្រើយខាងកើត​ដងទន្លេបាសាក់ បានកកើតលើ​ដីទួ​លបុរាណ ដែលប្រជាពលរដ្ឋមានជំនឿថា មានមហិទ្ធិរិទ្ធ​ខ្លាំង​ពូកែ ក្នុងសម័យសង្គមរាស្រ្តនិយម មានឈ្មោះថា ទួលអាជាជោ ហើយជារៀ​ងរាល់ឆ្នាំ​ក្នុងរដូវ​ទឹក​សម្រក ប្រជាជនតែងតែរួប​រួមគ្នាធ្វើបុណ្យ ថ្វាយបារមីសុំសេចក្តីសុខចម្រើន ពិសេសសុំ​ឲ្យកសិផល​បានពេញ​លេញ គ្មានសត្វល្អិតចង្រៃបំផ្លាញ។

ក្នុងអំឡុងពេល ឆ្នាំ១៩៩២ លោក ធាន វុទ្ធី បានមកទំនាក់ទំ​នងជាមួយព្រឹទ្ធាចារ្យ អាជ្ញាធរ ភូមិកំព​ង់គរ ឃុំពោធិបាន សុំកសាងទី​ទួលនេះជាកន្លែងធ្វើសីល សមាធិ បញ្ញា ដើម្បីបំពេ​ញកុសល​ឧទ្ធិស​សុំសេចក្តីសុខ សន្តិភាពជូនប្រជាជន ។ក្រោយមកក្នុងឆ្នាំ២០១៤ លោក ធាន វុទ្ធី បានតាំងខ្លួ​នឯងជា​ព្រះសិអារ្យមេត្រីនោះ និងកសាងសមិទ្ធផល​នានា ដែលប្រាស់ចា​កពីទម្រង់ព្រះពុទ្ធសាសនា រចនាប​ទ និងវប្បធម៌រ​បស់ជាតិ ក្នុងពេលនោះដែរ ក្រសួងធម្មការ និងសាសនា គណៈសង្ឃនា​យក​នៃព្រះ​រាជាណាចក្រកម្ពុជា និងគណៈអភិបាលខេត្តកណ្តាល បានជម្រាប​ជូនដំណឹងដល់​សាធារណៈ​ជនក្នុង និងក្រៅប្រទេស ជ្រាបថា ទង្វើរបស់លោក ធាន វុទ្ធី ដែលប្រព្រឹត្តកន្លងមក បានធ្វើឲ្យបះ​ពាល់ដល់​កិត្យានុភាព និងសេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូចនេះ រដ្ឋបាលខេត្តកណ្តាល បានបង្កើតគណៈកម្មការចម្រុះសម្រាប់គ្រប់គ្រង​វត្តទួលព្រះរាជា និងបិទ​មិនឲ្យប្រើប្រា​ស់មហាកុដិជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ កន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្ដីពីការត្រួ​តពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹក​ដី ដឹកខ្សាច់ ក្នុងភូមិសា​ស្ត្រ​ក្រុងតាខ្មៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថ​យន្តមកវិញ បុកគល់ដើម​អំពិលទឹក បណ្តាល​​ឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិ​ធានការកា​រពារ តាមកា​រណែនាំរបស់ក្រសួងសុខាភិ​បាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9484 នាក់
ម្សិលមិញ :
9928 នាក់
សប្តាហ៍នេះ :
51001 នាក់
ខែនេះ :
251543 នាក់
3 ខែនេះ :
709334 នាក់
សរុប :
2656435 នាក់