ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ជនសង្ស័យចំនួន៣នាក់ ​ត្រូវបានកម្លាំងនគរបាលស្រុងស្អាង​ចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណី​គ្រឿង​ញៀន
Wed,13 January 2021 (Time 09:17 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 49នាក់)


ខេត្តកណ្ដាល៖ក្រុមជួញដូរថ្នាំញៀន​យ៉ាសកម្ម​ចំនួន​៣នាក់ ត្រូ​វបានកម្លាំង​នគរបាល​ស្រុកស្អាង​ ចាប់​ឃាត់ខ្លួន​ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតាលន់ ឃុំ​តាលន់ ស្រុកស្អាង ខេត្តក​ណ្តាល​ និងដកហូតបានថ្នាំញៀន​ចំនួន២២កញ្ចប់។

ជន​សង្ស័យ​ទាំង៣នាក់​ដែល​ឃាត់ខ្លួនរួមមាន៖
ទី១/ឈ្មោះ យ៉ត យ៉ាងដុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំ​នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ទី២/ ឈ្មោះ ប៉ុណ្ណារ៉ា រ៉ាក់ ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទី​លំ​នៅភូមិចុង​កោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តក​ណ្តាល និងទី៣/ឈ្មោះ ឡុត រិទ្ធ ហៅខ្លឹម ភេទប្រុស អាយុ២​៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅ​ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​។

ដោយឡែកវត្ថុ​តាងដកហូតបានមាន៖ថ្នាំញៀនចំនួន២២កញ្ចប់ ក្នុងនោះធំ០១កញ្ចប់,តូច២១កញ្ចប់ ស្មើទម្ងន់៦,០៦ក្រាម,​កាំភ្លើងខ្យល់ចំនួន០១ដើម និងសំភារៈ​ប្រើប្រាស់វេចខ្ចប់មួយចំនួនទៀតផងដែរ ។ក្រោពីឃាត់ខ្លួនបញ្ជូនទៅ​អធិការដ្ឋាននគរបា​លស្រុកស្អាង ដើម្បីក​សាង​សំណុំ​រឿងចាត់​ការតាម​នីតិវិធី​ច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7623 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
69961 នាក់
ខែនេះ :
221961 នាក់
3 ខែនេះ :
576815 នាក់
សរុប :
2280096 នាក់