ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យា​ងចុះជួប​សំណេះសំណាល សាកសួរសុ​ខទុក្ខ ប្រ​ជានុរា​ស្ត្រ ស្រុកកំពង់ត្រឡាច
Mon,11 January 2021 (Time 03:36 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 85នាក់)


ខេត្តកំពង់ឆ្នាំង៖កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បាន​យា​ងចុះជួបសំ​ណេះសំណាល សាកសួរសុខទុក្ខប្រជានុរាស្ត្រ ចំនួន១៥០គ្រួសារ ស្ថិតនៅក្នុង​ឃុំតា​ជេស ស្រុកកំព​ង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ច​សំណេះ​សំណាល​នោះប្រជានុ​រាស្រ្តបាន​លើក​ឡើងអំពី​ទុក្ខលំបាករឿងជីវភាពរស់នៅប្រចាំថ្ងៃ ទាក់ទងនឹ​ងការអាស្រ័យផល​លើផ្ទៃបឹងអ​ភិរក្សបឹង​ពោធិ៍ដែលមានទំហំប្រមាណ៤៧ហិ​ចតា ជាប្រភេទបឹងធម្មជាតិសម្រាប់អា​ស្រ័យផលជាសមូហភាព​។

ក្នុងនោះមានប្រជាពលរដ្ឋចំនួនបួនភូមិដែ​លប្រើប្រាស់ និង អាស្រ័យផលនៅលើបឹង១នោះ ដូចជា បេះត្រ​កួន ដកព្រលឹត រកត្រី ក្តាម ខ្យង ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមើលឃើញពី​អត្ថប្រ​យោជន៍​នៃបឹងធម្មជាតិ១នេះ ប្រជាពលរដ្ឋបានចូលរួម​ថែរក្សាការពារ និងអភិរក្ស កុំអោយបាត់​បង់ទ្រង់​ទ្រាយដើម ហើយមិនអនុញ្ញាតអោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់​ចាប់ត្រីលើផ្ទៃបឹង​ធម្មជាតិនេះជាដាច់ខាត ព្រោះអាចបណ្តាលអោយបាត់បង់ពូជត្រី ធម្មជាតិដែលអ្ន​កភូមិបានកំពុ​ងប្រើប្រា​ស់អាស្រ័យផលតាមបែប​លក្ខណះគ្រួសារមកដល់ពេលបច្ចប្បន្ននេះ។

ហេតុដូច្នេះប្រជានុរាស្ត្រសុំ​សំណូមពរដល់អាជ្ញាធរមេត្តា ជួយផ្តល់លទ្ធភាពដល់ប្រជា​ពលរដ្ឋដើ​ម្បី​បានថែរក្សាការពារ និងអភិរក្ស បឹងធម្មជាតិមួយនេះទុកជាសម្បត្តិរួម ព្រោះជា​កេរតំណែលរប​ស់ដូនតា​ម្យ៉ាងទៀតមានបុ​រាណដ្ឋា​នមួយនៅប៉ែកខា​ងលិចនៃមាត់បឹង​អ្នកភូមិហៅថា ប្រា​សាទទួល​ក្រសាំង បច្ចុប្បន្នប្រាសាទ​នេះបានបាក់បែកខូចខាតអស់ទាំងស្រុង នៅសល់តែតួរ​ខឿន​ប្រាសា​ទដែលមានទំហំ១៥x២០ម ហើយប្រជា​នុរាស្ត្របាននាំគ្នាកសាងសាលាបុណ្យមួយខ្នង​នៅក្បែ​រប្រាសាទនោះ​ទុកសម្រាប់ធ្វើបុណ្យរួមឬបុណ្យភូមិនៅពេលជា​មួយគ្នានោះ​ផងដែរ។

ក្នុងឱកាសនោះអ្នកអង្គម្ចាស់ បាន​ប្រលែ​ងត្រីពូជ​ចូល​ទៅក្នុងបឹង ដើម្បីទុ​កជានិមិ​ត្តសញ្ញានៃ​ការចូ​លរួម​ថែរក្សា ការពារ និងអភិរក្ស ត្រីនៅក្នុង​បឹង​ធម្មជាតិដើម្បីបម្រើនូវប្រយោ​ជន៍របស់អ្នកភូមិ​ដែល​ប្រើប្រាស់ និងអាស្រ័យ​ផលនៅលើ​បឹង​នោះ ដោយមើល​ឃើញពី​ផ​លលំបាក់ និងជីវភាពខ្វះ​ខាតរ​បស់​ប្រជានុរាស្ត្រ។

អ្នកអង្គម្ចាស់​ស៊ីសុ​វត្ថិ សិទ្ធី​ដែន សុំអោ​យអ្នកភូមិ ក៏ដូច​ជាអាជ្ញាធរមូលដ្ឋាន​មេត្តាចូល​រួមជួយថែ​រក្សាកា​រពារ បឹងធម្មជាតិ និងទីទួលបុរាណដ្ឋានមួយនេះអោយបានគង់វ​ង្ស​តរៀងទៅ។

នាឱកា​ស​នោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានផ្តាំផ្ញើសូមអោយប្រ​ជាពលរដ្ឋរក្សាអនាម័យ ពាក់ម៉ាស់ សម្អាត​ដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ដើម្បីការពារកុំអោ​យឆ្លងជំងឺ​រកូវីដ១​៩ និងបាននាំព្រះរាជបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ព្រះករុណា ព្រះបា​ទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រដែលជាកូនជាចៅរបស់ព្រះអង្គ
ជានិច្ចកាលព្រះអង្គទាំងទ្វេរតែងតែយកព្រះរាជហឬទ័យទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គគ្រប់ទីកន្លែង​នៅទួទាំងប្រទេសប្រជានុ​រាស្ត្រទាំងអស់ បានក្រាបថ្វាយបង្គំដោយទឹកចិត្ត សប្បាយ​រីករាយលា​យឡំនឹងទឹកភ្នែក ចំពោះអ្នកអង្គម្ចាស់យកព្រះទ័យទុកដាក់លើប្រជារាស្ត្រដែលលំបាកទីទាល់ក្រ
ព្រមទាំងបា​នសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែ​រក្សាសូមអោយ​អ្នកអង្គ​ម្ចាស់មានព្រះសុខភាពល្អ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7575 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
69913 នាក់
ខែនេះ :
221913 នាក់
3 ខែនេះ :
576767 នាក់
សរុប :
2280048 នាក់