ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ពិធីបើក​បវេសនកាលឆ្នាំសិក្សា​ថ្មី ឆ្នាំ២០២០-២០២១
Mon,11 January 2021 (Time 05:08 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 62នាក់)


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដា​លអញ្ជើញ​បើកប​វេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិត​ក្នុង​ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុ​មប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។

គួបញ្ជាក់ថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់នៃកា​របើកបវេសនកាល​សម្រាប់ឆ្នាំ​សិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណ​ត់ដោយក្រសួងអប់រំ ​យុវជន និងកីឡា។ពេលវេលានៃ​ការបើកបវេស​នកាលនៅឆ្នាំនេះ ត្រូវបាន​ពន្យារពេលមកដល់ខែមករា ព្រោះតែការរាត​ត្បាតនៃ​ជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​លខេត្តកណ្ដាល បានអានសារ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរា​ជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើក​បវេ​សនកាលថ្មី ២០២០-២០២១ ។

ក្នុងសារបើ​កបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្វីដ្បិតកម្ពុជាក៏ដូចជាពិ​ភពលោកទាំងមូលនឹងមិនទាន់​មានភាពច្បាស់លាស់ពាក់​ព័ន្ធនឹងព្រឹត្តិការ​ណ៍កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល​កម្ពុជា នៅតែប្រារព្ធពិ​ធីបើកបវេសនកា​លឆ្នាំសិ​ក្សាថ្មី ឆ្នាំ២០២០-២០២១ ដ៏មានសារៈសំខាន់ក្រោមទស្សនទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។

ក្នុងឱកាសបើក​បវេ​សនកាលឆ្នាំសិក្សាថ្មីនេះ គឺជាថ្ងៃបើកទំព័រថ្មី​នៃការចាប់ផ្ដើមជីវិ​តសិក្សាដំបូង​របស់ក្មួយៗ ដែលទើបនឹ​ងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកា​ន់សាលារៀនវិញបន្ទាប់ពី​បានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិ​ក្សា២០១៩-២០២០ កន្លងមក ទោះបីក្នុងរូបភាពខុសគ្នាយ៉ាងណាក៏ដោយ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដ​ល់អាជ្ញាធរស្រុក លោកគ្រូអ្នកគ្រូ ពិសេសសិស្សសានុសិ​ស្សទាំ​ងអស់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅការធ្វើអនាម័យជាប្រចាំ ដើម្បីរួមគ្នាបង្ការ និងការ​ពារ​ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយ​ត្រូវលាង​ដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9361 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
71699 នាក់
ខែនេះ :
223699 នាក់
3 ខែនេះ :
578553 នាក់
សរុប :
2281834 នាក់