ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងក្រុមគ្រួសារ ព្រមទាំង​មន្ត្រីនៃកងរាជអាវុធហត្ថទាំង​អស់ បានស្រុះ​ស្រួលមូលមតិគ្នា​ជាឯកច្ឆ័ន ធ្វើបុណ្យកា​ន់បិណ្ឌ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង)
Sat,12 September 2020 (Time 09:57 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 86នាក់)


ខេត្តបន្ទាយមានជ័​យ៖ចូល​វេនទី១០ នៃពីធីបុណ្យកា​ន់បិណ្ឌ ថ្ងៃសុក្រ-សៅរ៍ ៩-១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២ ខែកញ្ញា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ និងក្រុមគ្រួសា​រ ព្រមទាំងនាយ-នាយរង និង​ព​ល​អាវុធហត្ថទាំងអស់​ បានស្រុះស្រួលមូល​មតិគ្នាជាឯកច្ឆ័ន​ធ្វើបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្ត​កុឌ្ឌ​បព្វតា (ហៅវត្តភ្នំជញ្ជាំង) ដើម្បីថ្វាយ​ទានចំពោះព្រះសម្មា​សម្ពុទ្ធ និងព្រះសង្ឃ ដែលគង់​ចាំព្រះ​វស្សានៅវត្ត កុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ព្រមទាំងឧទ្ទិស​មហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយ​ ក្នុងសង្សាវដ្ដ ជាពិសេសឧទ្ទិសជូនដល់​វិញ្ញាណក្ខន ប្រជាពលរ​ដ្ឋខ្មែរ ដែលស្លាប់ក្នុងសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃផងដែរ។

សូមជំរាបដែរថា នៅវេលាម៉ោង១០ថ្ងៃទី១០ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ នាយ-នាយរង និងពលអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានរៀបចំប្រារព្វពិធីរាប់បាត និងវេរភត្តាហារ -បរិក្ខារទាំង​ឡាយប្រគេនដល់ព្រះសង្ឃ នឹងអញ្ជើញភ្ញៀវ​កិត្តិយសពិសា​ភោជនាអា​ហារជាកិច្ចបញ្ចប់​នៃកម្មវិធីបុណ្យ។

ក្រោយពីចំណាយនៅក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះ ក៏នៅមានបច្ច័យសម្រាប់ប្រគេ​នដល់ព្រះ​គ្រូចៅអធិ​ការវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ចំនួន៤​២លានរៀលសម្រាប់​កសាងវត្តបន្ថែមទៀត និង​ប្រគេ​នដល់ព្រះសង្ឃ៣១អង្គ ក្នុងមួយ​អង្គចំនួន១០ម៉ឺនរៀលផងដែរ។

គួរម្លឹងដែរថា​​ បុណ្យកាន់បិណ្ឌជាពិធីដែល​គេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ខែភទ្របទ ដើម្បីឧទ្ទិ​ស​ផល្លា​និសង្ឃដល់ជន​ដែលធ្វើមរ​ណកាលទៅកាន់បរលោក។ពិធីនោះ​ត្រូវធ្វើអ​ស់កាលកន្លះខែគត់ ។នៅខែ​ភទ្របទ មេឃ​មានអា​កាសអួរអា​ប់ដោយព​ពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញ​រស្មីនៅ​វេលាយប់ ក៏កាន់តែ​ហោចទៅៗធ្វើឲ្យវេលា​យប់​កាន់តែងងឹតបន្តិចម្ដងៗ។ នៅពេលនោះ​ហើយ ដែល​យមរាជ(ស្ដេចមច្ចុរាជ) ដោះលែងពួក​សត្វនរកទាំងឡាយក្នុង១ឆ្នាំម្ដង ដើម្បីឲ្យឡើង​ទៅរកប​ងប្អូន កូនចៅ ដើម្បីនឹងទ​ទួលកុសលផល​បុណ្យ ដែលគេ​ធ្វើឧទ្ទិសឲ្យ។ដោយសត្វនរក ជាអ្ន​កខ្លាច​ពន្លឺ ទើបអ្នកស្រុកនិ​យមធ្វើបុណ្យឲ្យអ្នក​ទាំង​នោះ​នៅ​ខែងងឹត។អ្នកខ្លះនិ​យាយថា តែដល់​រដូវហើ​យ សត្វនរកដែ​លគេដោះ​លែងមក ខំដើររក​បងប្អូនកូនចៅគ្រប់៧វត្ត បើមិន​ឃើញអ្នក​ណាធ្វើ​បុណ្យឧទ្ទិសបញ្ជូនឲ្យ​ទេ នោះនឹងកើ​តក្ដីស្រេកឃ្លាន ហើយនឹងប្រទេច​ផ្ដាសាដល់​ញាតិមិត្ត​មិនលែង​ឡើយ​។ការដែល​គេធ្វើបុណ្យក្នុងកន្លះខែក្នុង​ខែភទ្របទនោះ គេហៅថា “ កាន់​បិណ្ឌ” ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3036 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
72952 នាក់
ខែនេះ :
269095 នាក់
3 ខែនេះ :
685073 នាក់
សរុប :
1509169 នាក់