ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ប្តីចិត្តព្រៃផ្សៃលេងលះ​គ្នាប្រពន្ធហើយ ចិត្តចង់រួមរ័ក ប្រពន្ធមិនព្រម កាប់ប្រពន្ធ៥កាំបិត​បណ្តាល​ឲ្យរ​បួសធ្ងន់
Sat,12 September 2020 (Time 06:44 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 62នាក់)


ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់បានរងរ​បួសយ៉ាងធ្ងន់ធ្ងរ ដោយសារ​ប្តីចិត្តអ​ប្រិយ​លេងលះ​គ្នាហើយ​ចិត្ត​ចង់រួមរ័ក ប្រពន្ធមិនព្រម​កាប់ប្រហាចំនួន៥កាំបិត​យ៉ាង​សាហាវរួចរត់គេចខ្លួនបា​ត់។ករណី​ហឹង្សានេះ​បានកើតឡើងកាលពីវេលា​ម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិត​នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពាក់ពន្ធ័ករណ៍អំពើហឹង្សា​នេះបើតាមលោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះ​នេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាង ឆវី ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ចំណែកជនសង្ស័យមានឈ្មោះ ហាន តៃ ភេទប្រុសអាយុ៤៩ឆ្នាំ។

លោកអធិការបញ្ជាក់ថា ស្ត្រីរងគ្រោះ និងជនដៃដល់ជាប្តី បានធ្វើលិខិ​តលែងលះគ្នា កាលពីថ្ងៃទី​២៨ខែសីហា ឆ្នាំ២០២០ ដោយបាននាំ​គ្នាទៅផ្តឹតមេដៃ នៅផ្ទះលោកមេភូមិ ចំណែ​កបុរ​សជា​ប្តីសុ​ខ​ចិត្ត ចុះចេញពីផ្ទះហើយទៅរស់នៅជាមួយប្អូន ដែលមានផ្ទះ​ជិតផ្ទះ​ជនរង​គ្រោះ​ចំណែក​ស្ត្រីរងគ្រោះ​រស់នៅម្នាក់ឯង។រីឯ​កូនចំនួន៣នាក់បានទៅធ្វើការនៅប្រទេសថៃ នៅ​ពេលដែល​លេងគ្នា​ហើយប្តី​បានយក​ស្រីមកដេកនៅនឹងផ្ទះ ពេលប្រពន្ធ​ទៅធ្វើការនៅថៃជាមួយកូន ដើម្បីរកលុយ​មកដោះបំ​ណុល​សងជំពាក់គេ ចំណែកប្តីវិញពេលដែលប្រពន្ធ និងកូនផ្ញើរលុយមកឲ្យប្តីសងគេ ​បែជាយក​លុយនេះ​ទៅឲ្យស្រីស្នេហ៍មកដេកនៅផ្ទះ​សប្បាយម៉ាអស់ដៃ ​ពេលប្រពន្ធត្រឡប់ពីថៃ មកផ្ទះវិញបាន​ឃើញ​ប្តីយកស្រីមកដេកនឹងផ្ទះ មិន​បាននិយាយស្តីអ្វីទេ ដោយគ្រាន់តែប្រាប់ថា បើលេងស្រីឲ្យចេះ​ការពារ បន្ទាប់មកបុរសជាប្តីបាន​ដឹកស្រីទៅបាត់។លុះ៧ថ្ងៃបានកន្លងផុតជនដៃបាន​សុំលុយ​ប្រពន្ធ​ចំនួន៥ពាន់បាតធ្វើម៉ូតូម៉ូតូ តែប្រពន្ធថា ម៉ូតូថ្មីខូចវាអី ធ្វើម៉ូតូមួយទៀត ពេលប្រពន្ធ​ឲ្យលុយ​ប្តីយកលុយ​ទៅដេកជាមួយស្រីបន្ត ចំណែកម៉ូតូមិនបា​នធ្វើហើយផ្ទុះរឿង​ប្តីបានធ្វើការ​គំរាមលែង​លះគ្នា ដោយប្រពន្ធឆ្អែតចិត្ត​ដ៏ទង្វើថោកទាបប្តីបន្តទៀត មិនបានសរសេរលិខិត ដោយខ្លួនឯងហើយ​នាំគ្នាទៅផ្តឹតមេដៃ​នៅផ្ទះមេភូមិតែម្តង។

ក្រោយពីលែងលះគ្នាហើ​យ បុរសជាប្តីនោះចង់​មកផ្សះផ្សា​រជាមួយប្រពន្ធវិញ​តែប្រពន្ធមិនព្រម ហើ​យ​ប្អូន​បង្កើតជនដៃនិ​យាយថា រឿងនេះបងទេ​ជាអ្នកខុស តែបើចង់ជួបចែ​វិញចាំរក​ចាស់ទុំទៅ​និយាយជាមួយចែ ។

នៅយប់ថ្ងៃកើត​ហេតុមិត្តភ័ក្រ្តជន​រងគ្រោះ បា​នមកឌុបជនរង​គ្រោះ ទៅហូបបាយនៅផ្ទះរបស់គេ នៅពេល ឌុបមកផ្ទះ​វិញឈ​ប់នៅមុខផ្ទះ ស្រាប់តែពេល​នោះប្តី​បានដើរ​តម្រង់មកដោ​យមានកាន់កាំបិ​តខ្វែវ ស្ទុះមកអោបប្រពន្ធពេល​នោះក៏មានការប្រតា​យប្រតប់គ្នា ជនដៃដល់កាប់ទៅលើកប្រពន្ធ​៥កាំបិត ចំមុខចំច្រមុះម​កត្រចៀកត្រូវមាត់មកថ្គាម ត្រូវស្មា ខាងស្តាំត្រូវកញ្ចឹង ក ត្រូវកំភួនដៃឆ្វេង បណ្តាលឲ្យរង​របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំណែក ជនសង្ស័យ ក្រោយ​ពីធ្វើសកម្មភាពរួ​ចបានកាន់កាំបិតរត់គេចខ្លួនបាត់ ពេលនេះកំលាំងនគរបាលស្រុក កំពុងធ្វើ ការស្រា​វជ្រាវ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3133 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
73049 នាក់
ខែនេះ :
269192 នាក់
3 ខែនេះ :
685170 នាក់
សរុប :
1509266 នាក់