ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
Thu,13 August 2020 (Time 03:21 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 69នាក់)


ខេត្តត្បូងឃ្មុំ៖ក្នុងឱកាស​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផល​នា​នា ​របស់​ស្នងកា​រដ្ឋានន​គរបាលខេត្តត្បូងឃ្មុំ នា​ព្រឹកថ្ងៃព្រ​ហស្បតិ៍ ៩រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹ​ងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​មហាផ្ទៃ បាន​មានប្រសាសន៍បញ្ជាក់ថា​ ក្នុងនាមជាមន្រ្តីមុខ​ងារសាធារណៈ ទាំងស៊ីវិល ទាំង​នគរបាល ក្នុងពេ​លបំពេញការងារ​ គឺត្រូវបំពេញ​តាមតួនាទី​ជាមន្រ្តីមុខងារសាធារណៈ ដោយ​មិនត្រូវ​បែង​ចែក​ប្រជាជន ទោះបី​ប្រជាជននោះ​ជាអ្នកមាន​និន្នាការគាំទ្រ គណបក្សណាក៏ដោយ។ជាការពិត មន្រ្តី និងនគរបាលក៏មានសិទ្ធិធ្វើ​ការងារនយោបាយដែរ ប៉ុន្តែការ​ងារ​នោះត្រូវ​ធ្វើក្រៅពី​ការងារ​ក្នុង​ម៉ោងរ​ដ្ឋ ហើយ​សម្រាប់ម៉ោងរដ្ឋ គឺគ្មានន​យោបាយទេនោះទេ គឺមាន​តែការបំរើប្រជាពលរដ្ឋទូទៅ។

សម្តេចបញ្ជាក់ទៀតថា ពាក់​ព័ន្ធនឹងបញ្ហាEBAវិញ កម្ពុជា​នៅតែមានជំ​ហរ និងការតាំង​ចិត្តខ្ពស់​ក្នុង​ការជំនះ​រាល់បញ្ហា​ប្រឈមមួ​យចំនួន ដែលកើតឡើង​ដោយ​សារការ​ដកផ្នែកខ្លះ នៃប្រព័ន្ធ​អនុ​គ្រោះពន្ធនេះ ដោយ​បា​នគិតគូរ និងដាក់ចេ​ញវិធាន​ការដោះ​ស្រាយយ៉ាងជាក់លាក់ ទន្ទឹមគ្នា​នឹង​ការ​ដោះស្រាយ​ផលវិបាកកើត​ចេញពី​វិបត្តិជំងឺឆ្លងសា​កលកវីដ១៩ ហើយ​ថា​កម្ពុជា​នៅតែបន្តមា​ន​ទំនា​ក់ទំ​នងល្អជាមួយអឺរ៉ុប​។

ជាមួយគ្នានោះដែរសម្ដេចក៏បានថ្លែងកោតសរសើរ លោកស្នងការ​នគរបាលខេត្ត ដែល​បានខិតខំ​កៀង​គរថវិកា​ពីសប្បុរសជន ដើម្បីសាង​សង់អគារស្នងការដ្ឋាន​នគរបាលខេត្ត ដោយ​មិនបាន​ចំ​ណាយ​ថ​វិការដ្ឋនោះឡើយ រហូតអា​ចកែប្រែទី​នេះ ពីដីចំ​ការ​ម៉ៃ​សាក់​ទៅជា​ស្នងការដ្ឋាន​នគរបាល​ខេត្តដ៏ល្អ​ប្រណិត។ទន្ទឹមនោះ​សម្ដេចបាន​ណែនាំឱ្យចុះបញ្ជីដី និងអ​គារស្នងការនេះ ជាទ្រព្យ​សម្បត្តិរ​បស់រដ្ឋ ដោយមិនអ​នុញ្ញាតឱ្យន​រណាម្នាក់​ដោះដូរទៅថ្ងៃអ​នាគតឡើយ ពោលគឺថ្វី​ដ្បិតថា​ស្នង​កា​រដ្ឋាននេះ ត្រូវបានបង្កើតឡើង​ដោ​យប្រើប្រាស់ថវិ​កាទាំងស្រុងពីសប្បុរសជន ប៉ុន្តែវា​បាន​ក្លាយ​ជាទ្រព្យ​សម្បត្តិរបស់រដ្ឋទៅហើយ ដូច្នេះ​ការចុះ​បញ្ជីជាទ្រព្យសម្បត្តិ​រដ្ឋ ដើម្បីថែរក្សាទី​នេះឱ្យបាន​គង់វង្សតទៅមុខ គឺជាកា​រថែរក្សាមរតក និងស្នាដៃរបស់ស្ថាបនិក និងសប្បុរសជន។

ក្នុងនោះសម្ដេចបានណែនាំឱ្យរដ្ឋបា​លខេត្តខិតខំពិ​និត្យលទ្ធភាពព​ន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងប​ន្តកៀង​គរការចូល​រួមវិភាគទានពីសប្បុរសជន ដើម្បីអភិវឌ្ឍន៍ខេត្តបន្ថែមទៀត ខណៈ​រាជរដ្ឋាភិបាល​ក៏បានរៀបចំផែនការ និងដាក់ចេញ​ការអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ដែរ។

​លោក​ឧត្តមសេនី​យ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការ​ដ្ឋាននគរបាល​ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ទីតាំ​ង​ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦៥ពាន់៤ម៉ែការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉េត្រពីសាលាខេត្តត្បូងឃ្មុំ ជាអតីត​ដីចំកា​រម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋម​សិលាសាងសង់ កាលពី​ថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៨ ហើយប្រើរយៈពេ​លសាងសង់សរុប២០​ខែទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារច​នាសម្ព័ន។

លោកបញ្ជាក់ទៀតថា សមិទ្ធផលសម្ពោធនៅថ្ងៃនេះរួមមាន អគារបំពេញ​ការងារតា​មផែនជំនា​ញចំនួន៧អគារ, សាល​ប្រជុំ១អគារ, អគារស្នាក់​នៅសម្រាប់កងអន្តរាគមន៍ពិសេស និងកម្លាំង​ពន្លត់អគ្គី​ភ័យ២អគារ, អហារដ្ឋានចំនួន២, ជម្រកស្នាក់នៅ​បណ្ដោះអាសន្នសម្រាប់កងកម្លាំង, អគារ​ឃាត់ខ្លួនបណ្ដោះអាសន្ន, រោងរថយន្ត៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន របងបេតុ​ង​ព័ទ្ធជុំវិញប្រវែងជាង១ពាន់ម៉ែត្រ ក្លោងទ្វារចំនួន៣ ផ្លូវ និងទីធ្លាចាក់បេតុង ប្រព័ន្ធទឹកភ្លើងក្រោមដី អណ្ដូង​ទឹក ស្លាកអនុសាសន៍ថ្នាក់ដឹកនាំកំពូល ស្លាកអំពីប្រវត្តិស្ថាបនិក និងសប្បរសជន ព្រមទាំង​សួនច្បារលម្អរ សរុបថវិកាចំណាយអស់១លាន៣៨៤ពាន់១៦៨ដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2964 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
72880 នាក់
ខែនេះ :
269023 នាក់
3 ខែនេះ :
685001 នាក់
សរុប :
1509097 នាក់