ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩
Thu,13 August 2020 (Time 11:14 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 57នាក់)


ខេត្តកែប៖ក្នុងសិក្ខាសាលាផ្ស​ព្វផ្សាយស្តីពីវិ​ធានសុវត្ថិភាពទេ​សចរណ៍ សម្រាប់​សេវាកម្មស្នាក់នៅ សេវា​កម្មភោជនីយដ្ឋាន និងអា​ហារដ្ឋា​នទេសចរណ៍ នៅសាលាខេត្តកែប កាលពីព្រឹក​ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ​សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើង​ពីការខិតខំ​ប្រឹង​ប្រែង របស់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពជុំវីញខេត្ត ជាពិសេសមន្ទីរទេសច​រណ៍ខេត្ត និងមន្ទីរ​សុខាភិ​បាលខេត្ត ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ចុះផ្សព្វផ្សាយពី​គោលការណ៍ ក៏ដូច​ជាវិធាន​ការនានាក្នុងកិច្ចការពារ អនាម័យខ្លួនប្រាណ រក្សាគម្លាតសង្គម ដើម្បីទ​ប់ស្កាត់​ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រុមការងា​រថ្នាក់ខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវតែ​ណែនាំដល់​គ្រប់មូលដ្ឋានអាជីវកម្មសេ​វាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ក្នុងមូលដ្ឋាន ត្រូវអនុវត្តឲ្យ​បាន​ជាប់ជាប្រចាំនូវវិធានការទាំងឡាយ ​ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទៅលើ​បញ្ហា​អនាម័យ គ្រប់មូលដ្ឋានទាំ​ងអស់ ត្រូវដាក់ទឹកអាកុលជាប្រចាំ ​សម្រាប់ភ្ញៀវប្រើប្រាស់ ត្រូវមាន​ឧបករណ៍​សម្រា​ប់វាស់កំដៅ រៀបចំ​កន្លែងអង្គុយឲ្យ​មានគម្លាតសង្គម ភ្ញៀវត្រូវប្រើម៉ាស ឬក្រម៉ា ឲ្យ​បានជាប្រចាំ ត្រូវរៀប​ចំឲ្យមានកា​របាញ់អាកុល ឬជែលសំលាប់មេរោគ។

លើសពីនេះ ឯកឧត្តមបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ អប់រំ ណែនាំបន្ត​ជាប្រចាំ​ដល់បងបង្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅខេត្តកែប ចៀស​វាងកា​រជួបជុំជាក្រុមធំៗ ត្រូវរក្សាគំ​លាតសុវត្ថិភាពយ៉ាងតិច​១.៥០ម៉ែត្រពីគ្នា ជាពិសេស​ត្រូវវាស់កម្តៅ គ្រប់ភ្ញៀវទេសចរទាំងអស់ ដើម្បីជៀស​ផុតពីការឆ្លង និងត្រូវពង្រឹង​សុវត្ថិភាព​មូលដ្ឋានអាជីវ​កម្មរបស់​ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2673 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
72589 នាក់
ខែនេះ :
268732 នាក់
3 ខែនេះ :
684710 នាក់
សរុប :
1508806 នាក់